មជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ គ្រោងនឹងសាងសង់លើដី ៦ ហិកតា នៅខណ្ឌព្រែកព្នៅ

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាជាថ្មីម្តងទៀតទៅកាន់អភិបាលរាជធានីភ្នំពេញ ឱ្យសហការជាមួយក្រសួងសុខាភិបាល ត្រូវពន្លឿនការងារសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំ ថ្មីមួយ ឱ្យបានរួចរាល់មុនឆ្នាំ២០២៣ ខាងមុខនេះ។

សម្តេចចេញបទបញ្ជាដូច្នេះ ក្នុងកិច្ចអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែធ្នូ នេះ។

មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ថ្មីនេះ គឺជាមានខ្នាតធំ ដែលបំពាក់ដោយឧបករណ៍ទំនើបៗ និងអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែផងដែរ។

បើយោងតាមកិច្ចចុះពិនិត្យទីតាំងរបស់អភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល មជ្ឈមណ្ឌលព្យាបាលថ្មីនេះ អាចនឹងត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណជាង ៦ហិកតា នៅខណ្ឌព្រែកព្នៅ ប៉ុន្តែនៅខណៈពេលនេះ មិនទាន់មានការសម្រេច ឬបង្ហាញទីតាំងជាក់លាក់ ជាផ្លូវការនៅឡើយទេ។

សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលនឹងប្រគល់កន្លែង ឬទីតាំងដែលរដ្ឋាភិបាលបានប្រើប្រាស់សម្រាប់ព្យាបាលកូវីដ-១៩ កន្លងមក ដូចជាទីតាំងរៀបអាពាហ៍ពិពាហ៍ ឌឺព្រីមៀរ សែន សុខ អគាររៀបអាពាហ៍ពិពាហ៍កោះពេជ្រ អគាររៀបអាពាហ៍ពិពាហ៍ ពិភពថ្មី ជាដើម ទៅឱ្យឯកជនវិញនៅចុងខែធ្នូ ឆ្នាំ២០២១នេះ។ លើសពីនេះ ក្រោយមជ្ឈមណ្ឌលព្យាបាលថ្មីសង់រួច នឹងបន្ដផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ដើម្បីទុកបម្រើដល់វិស័យកីឡាវិញ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារសុខាភិបាលថ្មី៣នៅក្រុងព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារតេជោព្យាបាលជំងឺកូវីដ-១៩ អគារមន្ទីរពិសោធន៍ និងអគារផល […]

រោងចក្រវេចខ្ចប់វ៉ាកសាំងកូវីដ១៩ នឹងចាប់ផ្តើមសាងសង់នៅខែវិច្ឆិកាខាងមុខ

រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើ […]

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការធំៗ៣ដើម្បរក្សារលំនឹងអាជីវកម្មធុរកិច្ច

ក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយវ […]

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បាន ៣០% ហើយ

មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព សម្រេចការសាងសង់បា […]

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅឋានមានស្ថិរភាពល្អក្នុងឆ្នាំ២០២១ ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ក្តី

សន្ទស្សន៍តម្លៃអចលនទ្រព្យលំនៅដ្ឋាន (RPPI) ត្រូវបានចងក្រង […]

កម្ពុជានឹងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac នៅក្នុងប្រទេសខ្លួនផ្ទាល់តែម្តង

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះ […]