មណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ បើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

មណ្ឌលចត្តាឡីស័កតម្លៃជិត៨០ម៉ឺនដុល្លារ នៅព្រែកព្នៅ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយបានបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ៦ មករា ឆ្នាំ ២០២១ នេះក្រោមអធិបតីភាពអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នឹងមន្រ្តីពាក់ព័ន្ធ។

មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៤ អគារ និង៥០៤បន្ទប់ ដែលសាងសង់លើផ្ទៃដីជិត ១ ហិកតា ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ គម្រោងនេះ បានចាប់ផ្តើមសាងសង់នៅខែកញ្ញា ឆ្នាំ ២០២០ កន្លងមកនេះ។

មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញដែលបានសាងសង់រួចនេះ គឺត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីអនុវត្តវិធានការចត្តាឡីស័កចំពោះអ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកជំទាវ យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា គម្រោងនេះបានប្រើប្រាស់ថវិកាប្រមាណ ៧៩០ពាន់ដុល្លារ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]