មន្ទីរពិសោធន៍ជាតិរបស់ក្រសួងឧស្សាហកម្មកម្ពស់៧ជាន់ ដំណាក់កាលទី ២ បញ្ចប់ការសាងសង់

ការដ្ឋានអគារមន្ទីរពិសោធន៍ជាតិកម្ពស់ ៧ ជាន់ របស់ក្រសួងឧស្សាហកម្ម ដំណាក់កាលទី ២ (អគារ B) ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ បានបញ្ចប់ការសាងសង់ជាស្ថាពរហើយ ដោយពិធីប្រគល់-ទទួលអគារ ត្រូវបានធ្វើឡើងពីព្រឹកថ្ងៃ ១៦ ខែសីហា នេះ។

ការប្រគល់-ទទួលអគារ នេះ គឺធ្វើឡើងសម្រាប់អគារ B ដែលជាដំណាក់កាលទី ២ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោយដំណាក់កាលទី ១ បញ្ចប់ដោយជោគជ័យការពីខែមីនា ដើមឆ្នាំ ២០២១។ (អានបន្ថែម)

អគារមន្ទីរពិសោធន៍B នេះមានទំហំ ២០ ម៉ែត្រ គុណ ៣០ ម៉ែត្រ ដែលមានកម្ពស់៧ ជាន់ ដែលនឹងប្រើប្រាស់ជាលំហពហុបំណង ការិយាល័យ សាលប្រជុំ និងកន្លែងពិសោធន៍។

គួរបញ្ជាក់ថា អគារមន្ទីរពិសោធន៍នេះ នឹងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ ពិសោធន៍ និងបញ្ជាក់គុណភាព ផលិតផលចំណីអាហារ សម្ភារៈប្រើប្រាស់ និងវត្ថុធាតុដើមនានាសម្រាប់បម្រើឱ្យកិច្ចការឧស្សាហកម្ម សិប្បកម្ម កសិកម្ម សំណង់។ល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]