មហាវិថីសំរោង ភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវក្រវាត់ក្រុងទី៣ បើកសម្ពោធជាផ្លូវការ

នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣នេះ មហាវិថីសំរោង មានទីតាំងនៅជាប់នឹងបុរីភូមិសំរោង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីទាំងមូលបានបញ្ចប់ទៅជាស្ថាពរ ប្រកបដោយបរិយាកាសរីករាយ និងឱឡារិកក្រៃលែង ជាមួយស្នាមញញឹមនៃបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធី។

សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានប្រវែងសរុបប្រមាណ៥.២គីឡូម៉ែត្រ និងទទឹង ៣០ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ផ្លូវលេខ១៣០ អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នូវមហាវិថីសំរោងរួច ផ្លូវនេះនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវប្រសិទ្ធភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភាគខាងជើងនៃរាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងអាចធ្វើដំណើរទៅកាន់តំបន់សំខាន់ៗនៃរាជធានីភ្នំពេញបានយ៉ាងលឿន។ ស្របពេលជាមួយគ្នា មហាវិថីសំរោង បានតភ្ជាប់ផ្លូវជាតិលេខ ៥ និង ផ្លូវក្រវាត់ក្រុងទី៣ ដោយអាចធ្វើដំណើរទៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប (គ្រោងនឹងសាងសង់) ផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១ និងផ្លូវជាតិសំខាន់ៗផ្សេងទៀតបានយ៉ាងលឿន។

សារៈសំខាន់មួយទៀតនៃការដាក់ឱ្យប្រើប្រាស់ មហាវិថីសំរោង គឺជម្រុញនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅតំបន់ភាគខាងជើង ដោយមានភាពដូចគ្នាទៅនឹងសារៈសំខាន់នៃការដាក់ឱ្យប្រើប្រាស់នូវ មហាវិថី សម្ដេចតេជោ ហ៊ុន សែន នៅភាគខាងត្បូងរាជធានីភ្នំពេញផងដែរ ហើយបាននាំមកនូវការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

ការដាក់ឱ្យចរាចរណ៍មហាវិថីសំរោងនឹងនាំឱ្យមានការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃដី និងអចលនទ្រព្យនៅតាមបណ្តោយផ្លូវ រួមទាំងធ្វើឱ្យតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញក្លាយជាប៉ូលសំខាន់មួយដើម្បីទាក់ទាញការវិនិយោគផ្សេងៗបន្ថែមទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងពេញទំហឹងដល់ក្រុមអ្នកអភិវឌ្ឍបុរីភូមិសំរោង ដែលបានផ្ដូចផ្ដើមស្ថាបនាមហាវិថីមួយខ្សែនេះ និងបញ្ចប់ការសាងសង់ប្រកបដោយភាពជោគជ័យ ក្នុងគោលដៅជម្រុញការអភិវឌ្ឍនៅភាគខាងជើងរាជធានីភ្នំពេញប្រកបដោយនិរន្តរភាព៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]