មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលសាខាវាលស្បូវ តម្លៃជាង ៦លានដុល្លារ បើកដំណើរការផ្លូវការហើយ

មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលតម្លៃជាង៦លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ។

ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ កុម្ភៈ ២០២៤។

គួរបញ្ជាក់ថា មហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលនេះ គឺជាសាខាថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលទើបតែទទួលបានចំណាត់ថ្នាក់ចូលក្នុងបញ្ជីឈ្មោះរបស់គណៈកម្មការចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក (World University Rankings for Innovations) ក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា។

ក្នុងមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលថ្មីនេះ មានអគារសិក្សាថ្មី១ខ្នង (កម្ពស់៤ជាន់ មាន១៥បន្ទប់) សាងសង់លើដីទំហំ ៦ហិកតា ដោយប្រើរយៈពេលជិត ៥ឆ្នាំ សម្រាប់​រៀបចំការអភិវឌ្ឍន៍ ដោយសម្រេចបានជំហានទី១ និង​បានប្រើប្រាស់ថវិកា​សរុបអស់​ចំនួនជាង ៦លានដុល្លារ ក្នុងនោះរួមមាន៖ រៀបចំជាអភិវឌ្ឍផ្នែករឹង ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និង​ផ្នែកទន់ និងការរៀបចំអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការថ្មី។

គួររំលឹកទៀតថា មហាវិទ្យាល័យថ្មីនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា អ្វីដែលជាអាទិភាពនៃមហាវិទ្យាល័យមួយនេះគឺផ្តោតលើ “បច្ចេកវិទ្យាឌីជីថល” ដែលជាការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម ទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចមហិច្ឆតានៃចក្ខុវិស័យកម្ពុជា ដែលជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]