មានដីក្នុងតំបន់សក្ដានុពលឧស្សាហកម្ម ចង់សង់រោងចក្រជួល គួរធ្វើដូចម្ដេចទើបចំណេញ?

ការវិនិយោគដោយសាងសង់រោងចក្រ ឬឃ្លាំងទុកជួល ត្រូវបានគេសង្កេតឃើញថា កំពុងរីកដុះដាលក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណា សម្រាប់និន្នាការក្នុងឆ្នាំ២០២២ ខាងមុខ អ្នកជំនាញខាងអចលទ្រព្យយល់ថា ចំពោះអ្នកដែលមានដីទំហំចាប់ពី១ ទៅ ២ហិកតា នៅតំបន់សក្ដានុពល មិនគួរយកដីទំនេរនោះទៅសង់រោងចក្រ ឬឃ្លាំងទុកជួលនោះទេ។

តើហេតុអ្វីបានជា អ្នកជំនាញខាងអចលទ្រព្យយល់ឃើញបែបនេះ?

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន KW Cambodia លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានឱ្យដឹងថា ចំពោះអ្នកដែលមានដីទំហំចាប់ពី ១ទៅ ២ហិកតា នៅតំបន់សក្ដានុពល ហើយយកដីនោះសង់រោងចក្រ ឬឃ្លាំងសម្រាប់ជួល ដោយរំពឹងថានឹងចំណេញ គួរតែកុំធ្វើអីសម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ព្រោះមិនចំណេញទេ។

លោកបញ្ជាក់ថា៖ «បើចង់ចំណេញលើអាជីវកម្មសង់រោងចក្រជួល ត្រូវមានដីចាប់ពី ១០ ទៅ ២០ហិកតា។ មានន័យថាយើងអាចប្រើដីត្រឹម១ ទៅ ៣ហិកតា សង់រោងចក្រទុកជួលទៅបានហើយ ចំណែកឯដីដែលនៅសល់ទុកលក់ចំណេញវិញ ព្រោះវានឹងឡើងថ្លៃនៅថ្ងៃក្រោយ»។

«ការជួលរោងចក្រ ឬឃ្លាំង សម្រាប់អ្នករកស៊ីដីធ្លី មិនហៅថាចំណេញទេ។ តែការចំណេញ នឹងបានមកពីដីដែលនៅសល់ ទើបហៅថាចំណេញពិតប្រាកដ។ ឧទាហរណ៍ ដីហ្នឹង១ម៉ែត្រការ៉េតែ២០ដុល្លារទេ តែក្រោយសង់រោងចក្រ ឬឃ្លាំង ដីនឹងឡើងថ្លៃ ម្ចាស់ដីគឺអាចលក់ដីនៅសល់យកលុយចំណេញច្រើន »។

យ៉ាងណា អ្នកជំនាញអចលនទ្រព្យរូបនេះ ក៏បានស្នើរទៅកាន់អ្នកដែលមានដីក្រោម ២ ហិកតា គួរគិតគូរសង់លំនៅឋានតម្លៃទាប និងសមរម្យវិញ ព្រោះតម្រូវការផ្នែកនេះគឺកំពុងតែបន្តកើនឡើង។

ប្រភពសូមចុចទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]