មីយ៉ាន់ម៉ាគ្រោងសង់ផ្លូវល្បឿនលឿនតម្លៃ ៤៣០ លានដុល្លារតភ្ជាប់ជាមួយកម្ពុជា វៀតណាម ថៃ ឡាវ

មីយ៉ាន់ម៉ាទទួលបានកម្ចី ៤៨៣,៨ លានដុល្លារអាមេរិកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ដែលផ្លូវនេះនឹងជាផ្នែកមួយនៃគម្រោងច្រករបៀងសេដ្ឋកិច្ចបូព៌ា-បស្ចិម (East West Economic Corridor) តភ្ជាប់ជាមួយ ប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ នាពេលអនាគត។ នេះបើយោងតាមសារព័ត៌មាន Irrawaddy កាលពីសប្តាហ៍មុននេះ។

គម្រោងផ្លូវល្បឿនលឿនពីកាហ្គោ-ខៃហិតូ (Bago-Kyaik Hto Expressway)នេះ មានប្រវែងសរុបប្រមាណ ៦២ គីឡូម៉ែត្រ ចែកជាបួនគន្លង ដែលអាចជួយសន្សំពេលវេលា នៅពេលធ្វើដំណើរពី ក្រុងកាហ្គោ ទៅកាន់តំបន់ខៃហិតូ ក្នុងរដ្ឋមននៃប្រទេសមីយ៉ាន់ម៉ា។ ផ្លូវនេះនឹងជាផ្លូវសំខាន់មួយ តភ្ជាប់កំពង់ផែ Thilawa នៃប្រទេសមីយ៉ាន់ម៉ា ទៅកំពង់ផែដាណាង (Da Nang) នៃប្រទេសវៀតណាមនៅថ្ងៃអនាគត។

លោកបណ្ឌិត Kyaw Lin អនុរដ្ឋមន្រ្តីក្រសួងសំណង់មីយ៉ាន់ម៉ា បានឲ្យដឹងថា គម្រោងនេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយហើយនឹងបញ្ចប់នៅឆ្នាំ ២០២៧។ លោកបានបន្តថា គម្រោងនេះ មិនត្រឹមតែជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងអាចតភ្ជាប់ពាណិជ្ជកម្មរវាង កម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដែលជាផ្នែកមួយចំណងតំបន់សេដ្ឋកិច្ចក្នុងអនុតំបន់ទន្លេមេគង្គ Greater Mekong Subregion (GMS)។

លោកបានបន្ថែមទៀតថា គម្រោងនេះក៏ជាផ្នែកមួយនៃផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ ១៩ តាមរយៈការបង្កើតការងារដល់ប្រជាជនដើម្បីសាងសង់គម្រោងនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]