មីយ៉ាន់ម៉ាពុះគម្រោងបង្កើតទីក្រុងយ៉ាំងហ្គោនថ្មីជាផ្នែកៗ ដើម្បីជំរុញសក្ដានុពលការវិនិយោគ

រូបភាព៖​ UK-ASEAN Business Council

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបែងចែកតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម «ទីក្រុងយ៉ាំងហ្គោន» របស់ខ្លួនជា ២ តំបន់ ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម និងការវិនិយោគពីក្រុមហ៊ុនធំៗរបស់ចិន។

គម្រោងទីក្រុងយ៉ាំងហ្គោនថ្មីនេះ នឹងរៀបចំជាតំបន់ពាណិជ្ជកម្មឧស្សាហកម្មលើទំហំដីប្រមាណ ៨ ពាន់ ហិកតា នៅតាមដងទន្លេយ៉ាំងហ្គោន ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ។

តាមប្លង់ដំបូង គម្រោងនេះនឹងរួមមាន ការសាងសង់ស្ពានចំនួន ២ តំបន់ឧស្សាហកម្មទំហំ ១៣ គីឡូម៉ែត្រក្រឡា អគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋានផ្សេង ដែលស្នើដោយក្រុមហ៊ុន Aecom ។

កាលពីឆ្នាំ ២០១៨ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកជាមួយក្រុមហ៊ុនម៉ៅការសំណង់ចិន (CCCC)។ យ៉ាងណាមិញ កិច្ចព្រមព្រៀងនៅតែមិនទាន់សម្រេច ១០០% នៅឡើយទេ ដែលបើកឱកាសឱ្យអ្នកវិនិយោគផ្សេងទៀតអាចដេញថ្លៃបាន។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងវិនិយោគ មីយ៉ាន់ម៉ា លោក U Thaung Tun បានប្រកាសបំបែកគម្រោងយក្សនេះ ទៅជាផ្នែកតូចៗ ដើម្បីលើកទឹកចិត្តវិនិយោគិនកាន់តែច្រើន។

ការផ្លាស់ប្តូរនេះ គឺដើម្បីការពារមិនឱ្យមានក្រុមហ៊ុនចិនធំតែមួយ កាន់កាប់លើគម្រោងទាំងមូលបាន ដោយសារតែគម្រោងនេះជាគម្រោងធំសម្បើម មានទំហំប្រមាណជាង ៦ ម៉ឺនហិកតា ពោលគឺធំជាងប្រទេសសិង្ហបុរីទ្វេដង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]