ម៉ាឡេស៊ី និងជប៉ុន គ្រោងវិនិយោគ ៤១ លានដុល្លារសាងសង់ខ្សែបញ្ចូនថាមពលក្រោមដីនៅកម្ពុជា

ក្រុមហ៊ុនម៉ាឡេស៊ី PESTECH ដែលជាដៃគូគ្នាជាមួយនឹងក្រុមហ៊ុនជប៉ុន Furukawa Electric Co Ltd កាលពីថ្មីៗនេះ ទើបតែទទួលបានកិច្ចសន្យាពី អគ្គិសនីកម្ពុជា(EDC) ក្នុងការវិនិយោគសាងសង់ខ្សែបញ្ចូនថាមពលអគ្គិសនីក្រោមដីតម្លៃជាង ៤១ លានដុល្លាអាមេរិក នៅរាជធានីភ្នំពេញ។

បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការងារបែងចែកចេញជា ២ ផ្នែក គឺ ទី១ គម្រោងពង្រីកខែ្សបញ្ចូន និងបណ្ដាញចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញដំណាក់កាលទី ២ (ប្រើប្រាស់ថវិកាប្រមាណ ២១ លានដុល្លារ) និងទី ២ គម្រោងលទ្ធកម្មបណ្តាញបញ្ជូនអគ្គិសនីក្រោមដី (ប្រើប្រាស់ថវិកាប្រមាណ ២០ លានដុល្លារ)។

ខ្សែបណ្តាញអគ្គីសនីនេះ នឹងមានតង់ស្យុង ២៣០ គីឡូវ៉ុល និង ២២០ គីឡូវ៉ុល ដែលក្រុមហ៊ុន PESTECH នឹងមានតួនាទីរចនាប្លង់ ស្ទង់មតិ ធ្វើផលិតកម្ម ធ្វើតេស្ត៍ និងដំឡើងបង្គោលផងដែរ។

ដោយឡែក ក្រុមហ៊ុនក៏បានឱ្យដឹងថា ចំពោះកាលបរិច្ឆេទចាប់ផ្តើមសាងសង់ និងបញ្ចប់គម្រោង គឺនឹងត្រូវសម្រេចដោយអគ្គិសនីកម្ពុជា (EDC) នៅពេលចរចាកិច្ចសន្យាជាមួយក្រុមហ៊ុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]