រដ្ឋករទឹកដាក់ផែនការបង្កើនការផលិតទឹកស្អាត៣ម៉ឺនគូប សម្រាប់ក្រុងតាខ្មៅ ត្រឹមឆ្នាំ២០២៤

រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ នឹងបង្កើនការផលិតទឹកស្អាតបន្ថែម ៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត ដោយសារកំណើនប្រជាជន និងគម្រោងវិនិយោគអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែវិច្ឆិកា។

ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ឡុង ណារ៉ូ បានលើកឡើងថា ក្រៅពីផែនការ ៣ម៉ឺនម៉ែត្រគូប ត្រឹមឆ្នាំ ២០២៤ នៅឆ្នាំ២០៣០ រដ្ឋាករទឹកក៏គ្រោងនឹងបង្កើតរោងចក្របន្ថែមក្នុងក្រុងតាខ្មៅ ដែលអាចផលិតទឹកបាន ៦ម៉ឺនម៉ែត្រគូប បន្ថែមទៀត។

ការបង្ហាញពីគម្រោងផែនការ និងទិសដៅនេះ គឺឆ្លើយតបទៅនឹងការស្នើរបស់ឯកឧត្តម គង់ សោភ័ណ្ឌ ដើម្បីជួយបំពេញបន្ថែមដល់ការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ។

យោងតាមរដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ការប្រើប្រាស់ទឹកស្អាតសម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានចន្លោះប្រមាណ ៧០ម៉ឺនម៉ែត្រគូប ទៅ ៨០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ ប្រមាណ ៦០ម៉ឺនម៉ែតគូប ប៉ុណ្ណោះក្នុងមួយថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]