រដ្ឋកាត់ដីជាង ១ម៉ឺនហិកតាចេញពីខេត្តបាត់ដំបង ឱ្យទៅនៅក្រោមការគ្រប់គ្រងរបស់ខេត្តប៉ៃលិនវិញ

រដ្ឋបាលខេត្តបាត់ដំបង ​និងខេត្តប៉ៃលិន បានឯកភាពកែសម្រួលផ្ទៃដីជាង ១ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ស្រុក​សំ​ឡូ​ត និងស្រុកកំរៀង ខេត្តបាត់ដំបង ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តប៉ៃលិនវិញ។ នេះបើ​តាម​កិច្ច​​ប្រជុំលើសំណើសុំការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន កាល​ពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។

ការកែសម្រួលនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការកែសម្រួលព្រំ​ប្រ​ទ​ល់​​រដ្ឋបាល រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ឱ្យបានត្រឹមត្រូវសម្រាប់បម្រើ​ដល់ផលប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​​នៃខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

ក្នុងនោះ ព្រំប្រទល់ដែលខេត្តប៉ៃលិនស្នើសុំកែសម្រួលមកវិញរួមមាន៖

  • ត្រង់ចំណុចភូមិឡាក់ហុកពីរ និងភូមិបឹងអូរជាង ឃុំកំរៀង ចូល​​​ព្រំ​ដីនៅក្នុងខេត្តបាត់ដំបង មានទំហំ ១៣៧៦​ហិកតា
  • ​ត្រង់ចំណុ​ច​ភូមិ​​កំពង់ចម្លងក្រោម ឃុំតាក្រី ចូលព្រំដី ក្នុងខេត្តបាត់ដំបង មានទំហំ ៣៦១៨ហិកតា
  • ព្រំប្រទល់​ដែលខេត្ត​ប៉ៃលិន​ស្នើ​សុំ​កែសម្រួលតាមគោលធម្មជាតិ (ស្ទឹង) ត្រង់ចំណុចភ្នំដំបង និងអូរស្លេវ ឃុំ​មា​នជ័យ ស្រុកសំឡូត ចូលព្រំដី​ក្នុង​ខេត្តបាត់ដំបង មានទំហំ ៦,៦៨៥ហិកតា។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍​ថា «ការកែ​សម្រួល​ព្រំប្រទល់រវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺដើម្បី​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រងសន្តិសុខ សណ្ដា​ប់​​​​​ធ្នាប់ ការផ្ដល់​សេវារដ្ឋបាល សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួននីមួយៗ ហើយចំពោះ​នីតិវិធី​​​នៃ​ការកែ​សម្រួល​​ព្រំប្រទល់នេះ គឺត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ ស្របតាមច្បាប់កំណត់ និងយកគោល​ធម្មជាតិ​​ដែ​ល​មាន​ស្ទឹង​សង្កែ និងស្ទឹងមង្គលបូរីក្នុងការកំណត់ជាព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្ត​ប៉ៃលិន​នេះ​។​»

ព្រមជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា  បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន រដ្ឋបាលខេត្តទាំងពីរ ត្រូវខិតខំ​ពិនិត្យ​​​នូវឯកសារការផ្ទេរដីធ្លី អត្រានុកូលដ្ឋាន ឯកសារស្នាក់នៅ សៀវភៅគ្រួសារ ឱ្យបានឆាប់រហ័ស និងមាន​ប្រសិទ្ធ​ភាព​ជូនប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]