រដ្ឋកំពុងកែប្រែសិទ្ធគ្រប់គ្រង និងវិនិយោគរបស់ឯកជនលើព្រលានអន្តរជាតិធំៗ ២

រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការអន្តរក្រសួងថ្មីមួយ ដើម្បីពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងរៀបចំកិច្ចព្រមព្រៀងថ្មីមួយទៀត សម្រាប់សិទ្ធគ្រប់គ្រង និងវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

បើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៧ កញ្ញា ២០២២ គណៈកម្មាធិការអន្តរក្រសួងថ្មីនេះ មានឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជាប្រធាន និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ ជាអនុប្រធានប្រចាំការ។

គណៈកម្មាធិការថ្មីនេះ មានតួនាទីចុះពិនិត្យ និង សិក្សាលើកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ រវាងរដ្ឋាភិបាល និងក្រុមហ៊ុនសម្បទាន SCA និង CAIC ។ ជាពិសេស ត្រូវពិនិត្យបញ្ជប់កិច្ចព្រមព្រៀងជាមួយ SCA ដើម្បីដំណើរការថ្មីជាមួយក្រុមហ៊ុន AIAI។

ចំពោះក្រុមហ៊ុនសម្បទាន SCA និង CAIC រដ្ឋាភិបាលនឹងធ្វើការចរចារជាថ្មី ដើម្បីរៀបចំកិច្ចសហប្រតិបតិ្តការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និង បិទបញ្ចប់កិច្ចសន្យានៅអាកាសយានដ្ឋានអន្តរជាតិភំ្នពេញបច្ចុប្បន្នផងដែរ។

លើសពីនេះក្រុមហ៊ុនសម្បទានទាំងអស់ខាងលើ ក៏ត្រូវធ្វើរបាយការណ៍ប្រចំាត្រីមាស ឆមាស និង ប្រចាំឆ្នាំ អំពីវឌ្ឍនភាពកិច្ចព្រមព្រៀងថ្មីសម្រាប់ការគ្រប់គ្រងអាកាសយានដ្ឋាន ជូនដល់រដ្ឋាភិបាលពិនិត្យ និងសម្រេចផងដែរ។

គួរបញ្ជាក់ដែរថា រាល់ការចំណាយទាំងអស់របស់គណៈកម្មាធិការអន្តរក្រសូង បានពីថវិការជាតិ និង មួយផ្នែកទៀតក្រោមការឧបត្ថមពីក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន SCA, ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា CAIC និង ក្រុមហ៊ុនវិនិយោគអាកាយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ AIAI ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]