រដ្ឋកំពុងព្រាងអនុក្រឹត្យកាត់បន្ថយការប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់ជំរុញការវិនិយោគថាមពលស្អាត

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងយន្តការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (GHG) ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគដូចជា ថាមពលស្អាត ថាមពលកកើតឡើងវិញ ការស្រាវជ្រាវ និងការផ្ទេរបច្ចេកវិទ្យាមេត្រីបរិស្ថាន។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះផងដែរ អនុក្រឹត្យ បានពង្រាងឡើងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការអនុវត្តគម្រោងនានា និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

អង្គប្រជុំខាងលើនេះ បានសម្រេចឯកភាពលើខ្លឹមសារនៃអនុក្រឹត្យ ព្រមទាំងជំរុញឲ្យមានការអនុម័តបានឆាប់រហ័សដើម្បីទាញយកថវិកា និងផលប្រយោជន៍នានាសម្រាប់គាំទ្រដល់សេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]