រដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត

អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្រណាំងទូកជាអចិន្ត្រៃយ៍ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ក្នុងគោលបំណង់ដើម្បីជំរុញវិស័យកីឡាផង និងវិស័យទេសចរណ៍ក្នុងខេត្តកំពត ឱ្យកាន់តែល្អប្រើសើរឡើងផង។

ឯកឧត្តមបន្តថា វិស័យកីឡាលើទឹក (កីឡាទូក) នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើង ហើយនឹងជួយជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក៏ដូចជាបង្កើនចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតផងដែរ។

បន្ថែមពីនេះ លោក រិន ដាណេរ ជាកីឡាករអុំទូកកាយ៉ាក់ ឈ្នះជើងទី១ លើវិញ្ញាសាអុំរយៈចំងាយ ២.០០០ម៉ែត្រ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ទូកកាយ៉ាក់ បានក្លាយជាប្រភេទកីឡាលើទឹកដ៏ពេញ​និយមមួយសម្រាប់ភ្ញៀវ​ទេសចរ​ដែល​បានមកកម្សាន្តនៅក្នុងខេត្តកំពត ហើយការបង្កើតការប្រកួត​ទូកកាយ៉ាក់នេះឡើង នឹងកាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ចង់មកលេងខេត្តកំពត​កាន់តែច្រើន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]