រដ្ឋគ្រោងបំពាក់ប្រព័ន្ធអគ្គិសនីសូឡាខ្នាតតូច ១០ ០០០ គ្រឿង ក្នុងភូមិដាច់ស្រយាល ៣៥០ កន្លែង

ក្រសួងរ៉ែ និងថាមពល សហការជាមួយអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា កំពុងស្វែងរកលទ្ធភាពក្នុងការរៀបចំប្រព័ន្ធបណ្តាញថាមពលសូឡាខ្នាតតូច (Solar Mini System) និងខ្នាតគ្រួសារ (Solar Home) នៅតាមភូមិដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាង ៣៥០ ភូមិ។

បច្ចុប្បន្ននេះ មានភូមិចំនួន ១៣ ៨១៨ ស្មើនឹង៩៧,៥៣% នៃភូមិសរុបទូទាំងប្រទេស ដែលបានភ្ជាប់ជាមួយបណ្តាញអគ្គិសនីប្រើប្រាស់ ខណៈ ៣៥០ ភូមិផ្សេងទៀត (ស្មើនឹង២,៤៧%) មិនទាន់បានភ្ជាប់ចូលជាមួយបណ្តាញអគ្គិសនីនៅឡើយទេ។

បើយោងតាមរបាយការណ៍ដែលរៀបចំដោយ ស្ថាប័នទាំង ៣ ខាងលើ ភូមិចំនួន ៣៥០ ដែលមិនមានអគ្គិសនីប្រើប្រាស់ ភាគច្រើនស្ថិតនៅលើកោះ តំបន់លិចទឹកក្នុងរដូវវស្សា តំបន់គ្មានផ្លូវចូល តំបន់បណ្តែតទឹក និងតំបន់ដាច់ស្រយាលដែលមានប្រជាជននៅរាយប៉ាយ។

ដូច្នេះ ភាគីរដ្ឋទាំង ៣ កំពុងស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីដល់ភូមិទាំងនោះ តាមរយៈប្រព័ន្ធ Solar Mini-Grid Systems និងប្រព័ន្ធ Solar Home ។

នៅឆ្នាំ ២០២១ ក្រសួងបានទទួលមូលនិធិពី UNDP Cambodia សម្រាប់ប្រព័ន្ធ Solar Mini-Grid ដើម្បីផ្គត់ផ្គង់ដល់ភូមិចំនួន ៣ ខេត្តកំពង់ចាម។

ដោយឡែក EDC ក៏គ្រោងនឹងចែកចាយប្រព័ន្ធសូឡាខ្នាតគ្រួសារ Solar Home ចំនួន ១០ ០០០ គ្រឿង នៅតាមភូមិផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]