រដ្ឋចាយជាង ១១០លានដុល្លារ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ខណៈទទួលបានទេសចរបរទេសជិត ២ម៉ឺននាក់ក្នុងមួយថ្ងៃ

រដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជាង ១១៨លានដុល្លារ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលរំពឹងត្រឡប់មកវិញនូវលទ្ធដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ដើម្បីឱ្យពិភពលោកបានស្គាល់ បានដឹង បានឃើញវប្បធម៍ អរិយ្យធម៍ និងប្រជាជាតិដ៏អស្ចារ្យមួយនេះផងដែរ។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ កម្ពុជាទទួលបាននូវអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ ក្នុងមួយថ្ងៃ។

នេះបើតាមឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា បានឱ្យដឹងថា ការធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេមនេះ ត្រូវបានប្រដេញនឹង​ពេល​វេលាជាប់ជានិច្ច និងជាពេលវេលាមួយដ៏លំបាក ព្រោះការរាតត្បាតនៃវិបត្តិជំងឺ​កូវីដ​១៩។

ឯកឧត្ដមបន្ថែមថា បើទោះបីជាជួបការលំបាកជាច្រើនដែលសេសសល់ពីវិបត្តិជំងឺកូវីដ១៩​នេះយ៉ាងណាក្តី តែស្មារតីសាងមោទនភាពជាតិ បានជំរុញគណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួត បានខិតខំប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយ​ទីបំផុតក៏អាច​រៀបចំ​ការប្រកួតស៊ីហ្គេមនេះបានយ៉ាងរលូនតាមការគ្រោងទុក។

បន្ថែមពីនេះ ឯកឧត្ដមបានបន្តថា ការរៀបចំការប្រកួតស៊ីហ្គេមនៅកម្ពុជា បាននាំមកនូវភាព​លេចធ្លោរ​ជាច្រើនរួមមានការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា), ការដង្ហែព្រះ​អគ្គិ​ជ័យ​កីឡា, ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយក​ថ្លៃ​សំបុត្រ​ចូល​ទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូ​កីឡា​ជា​ដើម។

ដោយឡែក សម្តេចតេជោ បានអះអាងថា កម្ពុជាបានចំណាយថវិកាអស់ប្រមាណ ១១៨លានដុល្លារ សម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងបានត្រៀមចំនួន ៧លានដុល្លារ បន្ថែមទៀត សម្រាប់កីឡាករ កីឡាការនី។ សម្តេចបានលើកឡើងនៅក្នុងពិធីចែកសញ្ញាប័ត្រនិស្សិតកសិកម្ម កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានបន្ថែមឱ្យដឹងថា  កម្ពុជាចំណេញរាប់សិបលានដុល្លារពីការលុបចោលនូវការតេស្តរកមេរោគកូវីដ​១៩ ហើយបើការធ្វើតេស្តនេះនៅបន្តរហូតដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នោះកម្ពុជានឹងត្រូវចំណាយរាប់សែនដុល្លារ ដើម្បីទិញឧបករណ៍តេស្តសម្រាប់អត្តពលិក និងអ្នកទស្សនានានា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]