រដ្ឋចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ក្រសួងរ៉ែ និងថាមពល ប្រកាសយុទ្ធនាចុះបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ខណៈបានចុះបង្រ្កាប និងអប់រំកាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋនៅទីនោះ បានផ្លាស់ប្តូរការជីករ៉ែមាសដោយដៃមានលក្ខណៈជាគ្រួសារទៅជាការធ្វើអាជីវកម្មរ៉ែមាសដោយប្រើប្រាស់គ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីកអណ្តូងរ៉ែក្រោមដី។

សកម្មភាពអនាធិបតេយ្យទាំងនេះ អាចបង្កឱ្យមានគ្រោះថ្នាក់ បាត់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់ធ្ងន់ធ្ងរដល់នបរិស្ថាន សុខភាព និងសុវត្ថិភាពអ្នកធ្វើអាជីវកម្ម ព្រមទាំងប្រជាពលរដ្ឋក្នុង និងក្រៅមូលដ្ឋាន។

ដោយមើលឃើញនូវផលប៉ះពាល់ទាំងអស់នេះ ក្រសួងរ៉ែ និងថាមពល បានសម្រេចចុះបង្រ្កាបសកម្មភាពអនាធិបតេ​យ្យ​ទាំងនេះ ដោយជំរុញការធ្វើអាជីវកម្មស្របតាមច្បាប់ ដើម្បីការពារនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ការបាត់បង់ចំណូលជាតិ និងដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ជាមួយគ្នានេះដែរ ក​ន្លងមក ក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានចុះបង្រ្កាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]