រដ្ឋចេញគោលនយោបាយ ១៥ចំណុច ដើម្បីរៀបចំដែនដី ទីក្រុង និងសំណង់នៅកម្ពុជាឱ្យកាន់តែប្រសើរអាណត្តិទី៧ថ្មីនេះ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពសំខាន់ៗចំនួន ១៥ចំណុច ដើម្បីធ្វើឱ្យការរៀបចំដែនដី ទីក្រុង និងសំណង់ កាន់តែប្រសើរឡើង នៅក្នុងអាណត្តិទី៧ថ្មីនេះ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញគោលនយោបាយទាំងនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបង្ហាញអំពីទិសដៅការងារជាអាទិភាពរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

គោលនយោបាយសំខាន់ៗទាំងនេះ រួមមាន៖

1- ការងាររៀបចំគោលនយោបាយ ឱ្យកាន់តែមានភាពជាក់ស្តែង។

2- ការងាររៀបចំក្របខ័ណ្ឌគតិយុត្ត ដោយពិនិត្យកែលម្អ បំពេញបន្ថែម និងធ្វើបច្ចុប្បន្នភាពឱ្យបានកាន់តែពេញលេញស្របតាមបរិបទថ្មី។

3- ការកសាងស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប ដែលអនុញ្ញាតឱ្យប្រព័ន្ធការងារប្រចាំថ្ងៃមានដំណើរការដោយស្វ័យប្រវត្តិ និងប្រសិទ្ធភាព។

4- ការលើកកម្ពស់សេវាសាធារណៈទំនើប និងការគ្រប់គ្រងទិន្នន័យ ដើម្បីផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត។

5- ការងារចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូលដ្ឋានប្រភពសេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

6- ការរៀបចំដែនដី ស្របតាមទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានប្រសិទ្ធភាព និងចីរភាព ។

៧. ការអភិវឌ្ឍនគរូបនីយកម្ម តាមរយៈការរៀបចុះផែនការអភិវឌ្ឍទីក្រុង ទីប្រជុំជន ស្របទៅតាមទស្សនាទានទីក្រុងស្អាត ទីក្រុងឆ្លាត និងទីក្រុងគួរឱ្យចង់រស់នៅ។

៨. ស្ថាបត្យកម្មខ្មែរសហសម័យ ដោយជំរុញការសាងសង់ដោយយករចនាបថខ្មែរមកប្រើប្រាស់ឱ្យបានច្រើន និងចលនាលើកតម្កើងរចនាបថស្ថាបត្យកម្មខ្មែរ ព្រមទាំងង្រឹងគុណភាព និងសុវត្ថិភាពសំណង់។

៩. ការងារលំនៅឋាន ៖ រៀបចំលំនៅឋានសមរម្យ គួរឱ្យរស់នៅ និងមានបរិស្ថានល្អ ប្រកបដោយសុខដុម តាមរយៈការរៀបចំគម្រូផ្ទះជាមូលដ្ឋាន គម្រូបុរីជនបទ ការកែលម្អលំនៅឋាន ភូមិចាស់ និងគម្រូលំនៅឋានសម្រាប់ទីតាំងថ្មីៗ។

១០. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង ៖ ការបង្កើនប្រសិទ្ធភាពការងារ ពិសេសការពង្រឹងគុណភាពសេវា និងការបង្កើនប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដីធ្លី ឱ្យបានលឿន ហើយដាច់ស្រេច ដើម្បីឈានដល់ចុះបញ្ជីបានលឿន។

១១. ការងារលំនៅឋាន សម្បទានដីសង្គមកិច្ច ៖ តាមរយៈការអភិវឌ្ឍលំនៅឋានដីសង្គមកិច្ចប្រកបដោយចីរភាព ពិសេសផលិតកម្មកសិកម្ម ប្រព័ន្ធ គាំពារសង្គមកិច្ច សេវាអប់រំនិងសុខាភិបាល ព្រមទាំងសេវាសង្គមកិច្ចនានាដែលអាចទ្រទ្រង់ការ អភិវឌ្ឍសហគមន៍ ពិសេសនិរន្តរភាពជីវភាព និងសេដ្ឋកិច្ចគ្រួសារ។

១២. ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ក្នុងស្មារតីដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន។

១៣. កាអភិវឌ្ឍធនធានមនុស្ស៖ តាមរយៈការពង្រឹងសមត្ថភាពបន្ថែមទៀតលើជំនាញបច្ចេកទេស និងការចូលរួមកាន់តែសកម្មលើការងាររដ្ឋបាលទំនើប និងពង្រឹងសមត្ថភាពស្ថាប័ន។

១៤. ការលើកម្ពស់ការយល់ដឹងក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ៖ ដើម្បីលើកកិត្យានុភាពកម្ពុជាបន្ថែមទៀតលើឆាកអន្តរជាតិ ដែលអនុញ្ញាតឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែមានជំនឿទុកចិត្ត លើកម្ពុជា ព្រមទាំងផ្តល់ព័ត៌មាន ចំណេះដឹងកាន់តែទូលំទូលាយ បន្ថែមទៀតដល់សាធារណៈជន។

១៥. កិច្ចការសន្តិសុខនយោបាយ និងកិច្ចការសន្តិសុខសេដ្ឋកិច្ច ៖ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ដៃគូអភិវឌ្ឍន៍ និងប្រទេសដៃគូក្នុងអាស៊ាន ដើម្បីរក្សាជំហរពហុភាគីនិយម និងតុល្យភាពនយោបាយ ផ្ទៃក្នុង និងនយោបាយការបរទេស ព្រមទាំងខិតខំដោះស្រាយបញ្ហានានាដែលអាចជះឥទ្ធិពលដល់ស្ថេរភាពនយោបាយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]