រដ្ឋចេញច្បាប់ថ្មី គ្រប់គ្រងការប្រើប្រាស់បរិក្ខាអគ្គិសនីឱ្យប្រសិទ្ធភាពខ្ពស់

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចចេញអនុក្រឹត្យសម្រាប់គ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសកម្ពុជា។

បើតាមអនុក្រឹត្យលេខ ២៥៤ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានកំណត់នូវបទប្បញ្ញត្តិសម្រាប់គ្រប់គ្រង ការទទួលខុសត្រូវរបស់រដ្ឋ តាមរយៈការអនុវត្តបទដ្ឋាន និងការបិទស្លាកសញ្ញាប្រសិទ្ធភាពថាមពល។

អនុក្រឹត្យនេះ ក៏បានកំណត់នូវនិយមន័យនៃពាក្យ បរិក្ខាប្រើប្រាស់អគ្គិសនី ដែលសំដៅដល់ឧបករណ៍ ឬគ្រឿងប្រដាប់ប្រដាសម្រាប់ប្រើប្រាស់ ឬគ្រឿងម៉ាស៊ីន ឬសម្ភារទាំងឡាយណា ដែលប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ធ្វើការងារ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

បន្ថែមពីនេះ ក្រសួងរ៉ែ និងថាមពល ជាស្ថាប័នបង្គោលទទួលខុសត្រូវរួមលើការងារគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពថាមពលនៃបរិក្ខារប្រើប្រាស់អគ្គិសនី ជាពិសេសចេញសេចក្តីណែនាំអំពីការប្រើប្រាស់ស្លាកសញ្ញាប្រសិទ្ធភាពថាមពល។

អនុក្រឹត្យនេះ បានកំណត់បន្ថែមទៀតថា អ្នកនាំចូល ឬក្រុមហ៊ុនផលិត ជារូបវន្តបុគ្គល ឬនីតិបុគ្គល ត្រូវចុះបញ្ជីបរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញ ជាមួយក្រសួងរ៉ែនិងថាមពល ដើម្បីទទួលបានស្លាកប្រសិទ្ធភាពថាមពល មុនពេលនាំចូល ឬផលិតសម្រាប់លក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

បរិក្ខារប្រើប្រាស់អគ្គិសនីមុខសញ្ញា ដែលត្រូវផលិត នាំចូល និងលក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានស្លាកសញ្ញាប្រសិទ្ធភាពថាមពល ដែលចេញដោយក្រសួងរ៉ែ និងថាមពល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]