រដ្ឋចេញបទបញ្ជាថ្មី សម្រេចលែងឱ្យលក់ផ្តាច់ដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ ទៀតហើយ

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជាថ្មីសម្រេចបិទបញ្ជប់លែងឱ្យមានការលក់ផ្តាច់ និងដោះដូរដីសម្បទានសេដ្ឋកិច្ច និងដីចំការកៅស៊ូអវិនិយោគ* ទាំងអស់ទូទាំងប្រទេស ក្នុងគោលបំណងដើម្បីពង្រឹងការគ្រប់គ្រង បែងចែក និងប្រើប្រាស់ដី។ នេះបើតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១។

ដោយឡែក បើយោងតាមប្រភពដដែល ក៏មានករណីលើកលែងមួយចំនួនផងដែរ។ ក្រុមហ៊ុនខ្លះក៏អាចទិញផ្តាច់ ឬដោះដូរសម្បទានដីសេដ្ឋកិច្ចបាន ប៉ុន្តែត្រូវផ្តល់សំណងសមស្របទៅនឹងទំហំដីជូនប្រជាពលរដ្ឋ និងត្រូវមានគម្រោងជាក់លាក់ក្នុងការប្រើប្រាស់ដីនោះ។

លើសពីនេះ ចំពោះការលក់ផ្តាច់ និងការដោះដូរ ដែលកើតឡើងមុនបទបញ្ជានេះចូលជាធរមាន រដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឱ្យក្រុមហ៊ុននោះមានសិទ្ធិលើដីដដែល។

ប៉ុន្តែ ក្រុមហ៊ុនទាំងនោះត្រូវតែគោរពតាមនីតិវិធី និងកិច្ចសន្យា បើពុំដូច្នេះទេ រាជរដ្ឋាភិបាលអាចនឹងដកហូតសម្បទានដីសេដ្ឋកិច្ចនោះមកវិញបាន។

*គួរបញ្ជាក់ថា ដីចំការកៅស៊ូអវិនិយោគ ជាប្រភេទដីចំការដែលរដ្ឋឈប់ធ្វើការវិនិយោគ ដោយផ្ទេរការវិនិយោគ ទៅឱ្យឯកជនជាអ្នកអភិវឌ្ឍដែលជាដៃគូរបស់រដ្ឋ ជាអ្នកវិនិយោគវិញ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]