រដ្ឋជំរុញឯកជនឱ្យសង់លំនៅឋានតម្លៃសមរម្យបន្ថែម ខណៈបច្ចុប្បន្នមានតែ ៤ធំៗប៉ុណ្ណោះ

រដ្ឋាភិបាលបានជំរុញឱ្យឯកជនបន្ដសាងសង់គម្រោងលំនៅឋានតម្លៃសមរម្យបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកើនឡើង ខណៈគម្រោងលំនៅឋានតម្លៃសមរម្យនៅខេត្តកណ្ដាល និងភ្នំពេញមានតែ ៤គម្រោងធំៗប៉ុណ្ណោះ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសន្និសីទសារព័ត៌មានស្តី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលយល់ថា វិស័យលំនៅឋាន ជាវិស័យដែលរដ្ឋបាលសាធារណៈកំពុងប្រឈម ត្រូវដោះស្រាយ ក្នុងបរិបទដែលសង្គមកំពុងអភិវឌ្ឍន៍ ដោយខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានកម្មសិទ្ធិលើលំនៅឋាន ដើម្បីកាត់បន្ថយការអត់មានផ្ទះសម្បែងនៅ និងការជួលផ្ទះគេរស់នៅ។»

ឯកឧត្តមបានបន្ថែមថា៖ «រដ្ឋនឹងដើរជាមួយវិស័យឯកជន….ដើម្បីឱ្យឯកជនជួយកសាងលំនៅឋានមានតម្លៃសមរម្យ។ បើយើងបណ្តោយឱ្យឯកជនអភិវឌ្ឍអចលនវត្ថុតាមសន្ទុះទីផ្សារសេរី ចឹងប្រជាពលរដ្ឋដែលមានចំណូលទាប ចំណូលមធ្យម យើងគិតតាមការសិក្សាចំណាយពេល ៣០ ទៅ៤០ ឆ្នាំ ទម្រាំនឹងគ្រប់លុយទិញផ្ទះមួយ ប្រហែលជាមិនដល់ ៥០ ម៉ែត្រការ៉េផង។»

គួរបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋ និងឯកជនបានសហការគ្នា សង់បាន ៤គម្រោងធំៗ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ គម្រោងទាំង ០៤នេះ សាងសង់ជាលំនៅឋានបានចំនួន ៨៣៣១ខ្នង និងចំណែកឯកជនចំនួន ២៩៦០ខ្នង។

ក្នុងនោះ ក្រុមហ៊ុន WorldBridge Home Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានទីក្រុងរណបសិរីមង្គល” ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ក្រុមហ៊ុននេះ បានបញ្ចប់ដំណាក់កាលទី១ និងបានប្រគល់លំនៅឋានចំនួន ៦៨០ខ្នង ហើយការសាងសង់ដំណាក់កាលទី ២ សម្រេចបាន ៩៥%។

មួយវិញទៀត ក្រុមហ៊ុន B & BM Development Co.,Ltd អភិវឌ្ឍគម្រោង “បុរីសែនមនោរម្យព្រែកតាទែន” លើផ្ទៃដីទំហំដី ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល សម្រេចបាន ៩៣%។

ចំពោះ ក្រុមហ៊ុន ARAKAWA Co.,Ltd អភិវឌ្ឍគម្រោង “លំនៅឋានអារ៉ាខាវ៉ា” លើផ្ទៃដីទំហំ ១៣ ហិកតា ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយដំណាក់កាលទី ១ សម្រេចបាន ១០០ភាគរយ និងដំណាក់កាលទី ២ សម្រេចបាន ៧៧%។

ដោយឡែក ក្រុមហ៊ុន ប៊ីអជីភី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក អភិវឌ្ឍ “បុរីហ្គ្រេនផាក” លើផ្ទៃដីទំហំ ៥ហិកតា ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយដំណាក់កាលទី ១ សម្រេចបាន ១០០% និងដំណាក់កាលទី ២ សម្រេចបាន ១៣%។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]