រដ្ឋដកយកដី ២០ ហិកតាពីបឹងតាមោកពីឯកជនវិញ ហើយមោឃៈការសាងសង់អាគារទីបញ្ជាការស្រាលនៅសង្កាត់ស្រះចក

រដ្ឋាភិបាលកម្ពុជា បានសម្រេចទុកជាមោឃៈ ការកាត់ដីបឹងតាមោក ២០ ហិកតាឱ្យទៅឯកជន ក៏ដូចជា និរាករណ៍ការសាងសង់អគារទីបញ្ជាការស្រាលលើដី ១,៥ ហិកតា នៅខណ្ឌដូនពេញផងដែរ។ នេះបើយោងតាមអនុក្រឹត្យ លេខ០៨ ចុះថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។

កាលពីខែធ្នូ ឆ្នាំ ២០២០ រដ្ឋាភិបាល បានចេញលិខិតចំនួន ២ ដែលក្នុងនោះ លិខិតមួយសម្រេចប្រគល់ផ្ទៃបឹងតាមោក ២០ ហិកតាឱ្យទៅលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។ ហើយលិខិតមួយទៀត គឺជាការដោះដូរឱ្យអ្នកទាំង ២ ត្រូវសាងសង់អគារទីបញ្ជាការស្រាល ទំហំ ២១ ម៉ែត្រ និង ៤២ ម៉ែត្រ លើផ្ទៃដី ១,៥ ហិកតា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញវិញ។

ប៉ុន្តែ អនុក្រឹត្យថ្មីថ្ងៃទី ១៣ ខែមករា នេះ សម្រេចទុកជាមោឃៈនៃសេចក្ដីសម្រេចចាស់ទី ២ នេះហើយ ពោលគឺគ្មានការដោះដូរដី និងសាងសង់អ្វីទៀតទេ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង ៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន ហើយក៏មានករណីជាច្រើនត្រូវបានទុកជាមោយៈផងដែរ។ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]