រដ្ឋដកហូតដីទំហំជាង ៧០០ហិកតា ពីការរំលោភខុសច្បាប់ នៅតំបន់ឧទ្យានជាតិបូកគោ

អាជ្ញាធរខេត្តកំពត ថ្មីៗនេះបានសម្រេចដកហូតដីជាង ៧០០ហិកតា ពីការកាន់កាប់ដោយខុសច្បាប់ ក្នុងតំបន់ការពារនៃឧទ្យានជាតិព្រះមុនីវង្សបូកគោ។

ការដកហូតនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូចុះត្រួតពិនិត្យទីតាំងផ្ទាល់ នៅតាមតំបន់ការពារ និងអភិរក្សធម្មជាតិនានាក្នុងខេត្តកំពត កាលពីថ្ងៃទី ២៦ កក្កដា កន្លងទៅនេះ។

អភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ បានចេញលិខិតដកហូតដីរួចហើយ ដោយដីដែលដកហូតបានមកវិញ នឹងត្រូវដាក់ជាតំបន់ការពារ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា រយៈពេល១ ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានរកឃើញការរំលោភដីព្រៃខុសច្បាប់ ១៩២ ករណី ដែលមានផ្ទៃដីសរុប ៧០០ ហិកតា ស្ថិតក្នុងឃុំចំនួន ៨ នៃស្រុកឈូក និងស្រុកទឺកឈូ ដែលមួយផ្នែកស្ថិតនៅក្នុងឧទ្យានជាតិខេត្តកំពត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]