រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោង ដើម្បី​អាច​អនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និង​ឯកជន។​

នេះបើតាមសិក្ខាសាលាស្តីពី “នីតិវិធីគ្រប់​គ្រង​ប្រតិបត្តិ​ការរួម សម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និង​ឯកជន​” ​ឬ ហៅកាត់ថា “SOP for PPP Projects”​ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឈីម សូចរស្មី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍គម្រោងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹង​ក្នុងសិក្ខា​សា​លា​​​នេះ​​ថា គោលការណ៍ណែនាំនេះ ដាក់ចេញក្នុងគោលបំណងកំណត់ និងជ្រើសរើសនូវ​គម្រោង​ជាអាទិភាព តាម​រយៈ​​វិធីសាស្ត្រ​ស្តង់ដារមួយ ដែលប្រើប្រាស់ក្នុងការវាយតម្លៃលើគម្រោង ជាមួយ​នឹង​លក្ខណៈ​វិនិច្ឆ័យមួយចំនួន ថា​តើ​​គម្រោង​នោះអាចធ្វើលទ្ធកម្មសម្រាប់អនុវត្តតាមយន្តការភាពដៃគូរវាងរដ្ឋ និងឯកជនបាន ឬអត់។

តាមរយៈបទបង្ហាញរបស់លោកប្រធាននាយកដ្ឋាន លក្ខណៈវិនិច្ឆ័យក្នុងការកំណត់ និងជ្រើសរើសប្រភេទគម្រោង​ភាព​ជា​ដៃគូរវាងរដ្ឋ និងឯកជន ចែកជា ០២ដំណាក់កាល រួមមាន៖

ក. ដំណាក់កាលទី១៖

  • គម្រោងត្រូវតែស្របនឹងយុទ្ធសាស្ត្រជាអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធ
  • គម្រោងដែលមានការចំណាយជាអប្បបរមា និង/ឬ មិនសាំញាំច្រើនក្នុងការធ្វើលទ្ធកម្ម
  • គម្រោងដែលទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធ ដោយផ្អែកលើការពិគ្រោះយោបល់ជាមុនជាសាធារណៈ
  • ការគាំទ្រ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការអនុវត្តគម្រោងរបស់ស្ថាប័នសាមី ត្រូវបានដាក់ឆ្លងក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ
  • គម្រោងដែលមិនជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លី ការផ្លាស់ទីលំនៅ បញ្ហាសង្គម និងបញ្ហាបរិស្ថាន
  • គម្រោងដែលអាចអនុវត្តតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដូចជាគម្រោងដែលបានធ្វើលទ្ធកម្មពី មុន ដោយប្រើប្រាស់ហិរញ្ញប្បទាន និងអ្នកជំនាញរបស់វិស័យឯកជន​ទាំងជាតិ និងអន្តរជាតិ
  • គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលស្នើឡើងដោយវិស័យឯកជន ដែលមិនទាមទារ​ជំនួយ​ហិរញ្ញប្ប​ទាន​ពីរដ្ឋាភិបាល ក្នុងទម្រង់ជាការធានា ឧបត្ថម្ភធន ប្រាក់ជំនួយ ឬជំនួយផ្នែកហិរញ្ញវត្ថុប្រភេទផ្សេងទៀត។

ខ. ដំណាក់កាលទី២៖

  • គម្រោងមានតម្រូវការផ្នែកទីផ្សារ
  • គម្រោងដែលមានយន្តការទូទាត់/ ប្រមូលចំណូលមានភាពស្ថិតស្ថេរ អាចប៉ាន់ស្មានដឹង ព្រមជាមួយ​​នឹង​ការ​ទាក់ទាញនូវហិរញ្ញវត្ថុ
  • គម្រោងមានតម្លៃដល់សង្គម និងសេដ្ឋកិច្ច
  • មានគោលការណ៍សមរម្យក្នុងការទទួលបន្ទុកហានិភ័យរបស់គម្រោង
  • ទ្រព្យសកម្មសរុបរបស់គម្រោងដែលអាចគ្រប់គ្រងបាន
  • គម្រោងអាចអនុវត្តបានស្របតាមច្បាប់ និងលិខិតបទគតិយុត្តពាក់ព័ន្ធ

នៅក្នុងដំណាក់កាលទី២ នេះ លក្ខណៈវិនិច្ឆ័យទាំង ៦នេះ ត្រូវបានវិនិច្ឆ័យមួយកម្រិតទៀត និងផ្តល់ជាពិន្ទុខុសគ្នាៗ​ទៅ​​​តាមប្រភេទគម្រោងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា វិធីសាស្ត្រក្នុងការធ្វើអត្តសញ្ញាណកម្ម និងជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ត្រូ​វ​បាន​លម្អិតក្នុងឧបសម្ព័ន្ធរបស់អនុក្រឹត្យលេខ ១៧៤ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្តីពីការដាក់ឱ្យប្រើ​នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣

រដ្ឋសភា នៅព្រឹកនេះ បើកកិច្ចប្រជុំពេញអង្គ ពិភាក្សា និងអន […]