រដ្ឋបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យខណៈចំណូលពន្ធត្រីមាសទី៣ កើនដល់ជាង២ពាន់លានដុល្លារ

អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យ ឱ្យបានកាន់តែហ្មត់ចត់ ខណៈចំណូលពីការប្រមូលពន្ធសរុបប្រចាំត្រីមាសទី ៣ កើនឡើងដល់ទៅជាង ២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលពន្ធប្រចាំត្រីមាសទី ៣ ដែលចេញផ្សាយកាលពីថ្ងៃទី ១២ តុលា នេះ។

របាយការណ៏ដដែល បានឱ្យដឹងថា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានដល់ទៅ ២ ២២៥,៩៥ លានដុល្លារអាមេរិក ឬស្មើនឹង៧៨,១% នៃផែនការប្រចាំឆ្នាំ។ តួរលេខនេះ គឺកើនឡើងប្រមាណជាង ៨០ លានដុល្លារ ឬ ៣,៧១% បើប្រៀបធៀបទៅនឹងត្រីមាសក្នុងឆ្នាំ ២០១៩។

ទោះបីមានការកើនឡើងក្ដី អគ្គនាយកដ្ឋានពន្ធដារ ក៏បានបេជ្ញានឹងបន្តពង្រឹងការផ្ដល់សេវាបង់ពន្ធអចលនទ្រព្យ សេវាចុះបញ្ជីថ្មី ការធ្វើបច្ចុប្បន្បភាពអចលបទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលនទ្រព្យទូទាំងប្រទេស ដោយសហការជាមួយម្ចាស់អចលនទ្រព្យ និងស្ថាប័នពាក់ព័ន្ធឱ្យបានស្អិតរមួតជាងមុន។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកជាប់ពន្ធ នឹងបណ្ដុះបណ្ដាលមន្រ្តី អំពីការប្រមូលពន្ធលើចំណេញមូលធន ដែលនឹងត្រូវអនុវត្តចាប់ពីខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្របសម្រួលដល់អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យពីថ្ងៃទី ៣០ ខែកញ្ញា ទៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]