រដ្ឋបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន
រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលបានផ្តល់ដីសម្បទាសង្គមកិច្ច សរុបជិត ១លាន៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងតាមព្រំដែន។
នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម សេង ឡូត អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសនិ្នសិទ្ធិសាព័ត៌មាន ថ្ងៃទី២៤ សីហា ២០២២។
«ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងនៅតាមព្រំដែន ដែលបានរំដោះនិងការពារទឹកដី រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច ដែលគិតមកទល់បច្ចុប្បន្ន ពលរដ្ឋដែលទទួលផលមានជិត ៤៨ម៊ឺនគ្រួសារ បើគិតជាផ្ទៃដីមានជិត ១លាន៤សែនហិកតា និង ផ្ទះមាន ៨០០០ខ្នង…» ឯកឧត្តម បានញ្ចាក់យ៉ាងដូច្នេះ។
កន្លងមករដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសផងដែរ។ (អានបន្ថែម និងបន្ថែម)

