រដ្ឋបាលក្រុងបាត់ដំបងដាក់ឱសានវាទឱ្យម្ចាស់អគារក្នុងសង្កាត់ស្វាយប៉ោធ្វើការរុះរើជាបន្ទាន់

រដ្ឋបាលក្រុងបាត់ដំបង បានដាក់ឱសានវាទឱ្យម្ចាស់លំនៅឋាន អគារអាជីវកម្មទាំងអស់ក្នុងសង្កាត់ស្វាយប៉ោ ធ្វើការ​រុះរើ​សំយ៉ាប និងផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងបាត់ដំបងចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

ការបញ្ជាឱ្យរុះរើនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ ក្នុងតំបន់បេតិកភ័ណ្ឌ​ក្រុងបាត់ដំបង។

ម្ចាស់លំនៅឋាន និងអាជីវកម្ម ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ និងគ្រប់​ផ្លូវ​កាត់​​ទទឹងពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ស្ថិតតំបន់អភិរក្ស ( ចាប់ពីវត្តពិភិទ្ធារាម ដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ ១ ដល់​ផ្លូវ​លេខ ៣) នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើជាបន្ទាន់ ហើយកែសម្រួលតាមគំរូ និង​គោល​ការណ៍​ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។

ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុង នឹងចុះរុះរើ ដើម្បីដោះស្រាយតាមផ្លូវច្បាប់​ជា​ធរមាន និងមិនទទួលខុសត្រូវចំពោះការខូចខាតឡើយ។

ក្នុងការថែរក្សាតំបន់បេតិកភ័ណ្ឌក្រុងបាត់ដំបងនេះ កន្លងមករដ្ឋបាលខេត្តបាត់ដំបង បាន​យក​ចិត្តទុក​ដាក់​ថែរក្សាសំណង់​អគារបុរាណ និងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួសជុល​ផ្ទះដែលជាសំណង់​បុរាណ​ដោយ​ខុសពី​ទម្រង់ដើមនៃអគារឡើយ។

ទន្ទឹមនឹងនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង បានស្នើសុំឲ្យប្រទេសបារាំង ជួយពិនិត្យមើលលទ្ធភាពក្នុងការជួយ​អភិរក្ស​សំណង់អគារ​បុរាណក្នុងក្រុងបាត់ដំបង ដើម្បីខេត្តបាត់ដំបងអាចរកចំណូល តាមរយៈភ្ញៀវទេសចរ​មក​ទស្សនា​កំសាន្ត។​ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]