រដ្ឋបាលខេត្តកណ្តាល ជំរុញការចុះបញ្ជីដីរដ្ឋតាមបណ្តាមូលដ្ឋាន

រដ្ឋបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ចុះបញ្ជីដីរដ្ឋ ដែលមិនទាន់ បានរៀបចំចុះបញ្ជី ក្នុងភូមិសាស្ត្ររបស់ខ្លួន និងការដោះសា្រយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ។

នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ ការចុះបញ្ជីដីរដ្ឋ ដែលមិនទាន់បានរៀបចំចុះ បញ្ជី ត្រូវសហការជាមួយគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីធ្វើការចុះបញ្ជីឱ្យអស់នៅក្នុងភូមិសាស្ត្រ របស់ខ្លួន ដើម្បីទុកជាសម្បត្តិរដ្ឋ សម្រាប់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ពិសេសគឺដើម្បីលុបបំបាត់ឱ្យបាននូវការទន្ទ្រាន ការកាន់កាប់ដោយអានាធិបតេយ្យ។

ឯកឧត្តម ក៏បានស្នើអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងដីរដ្ឋដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួន ពិសេសដីដែល បានចុះបញ្ជីរួចហើយ និងត្រូវទប់ស្កាត់ឱ្យបាននូវ ការរំលោភយកដីចំណីផ្លូវ ចំណីប្រឡាយ ចំណីព្រែក ចំណីអូរ ចំណីបឹង ដែលធ្វើឱ្យស្ទះនូវចរន្តទឹកហូរ រំដោះទឹកចេញពី បឹង បួរ បញ្ចៀសនូវ ការជន់លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។

ក្រៅពីការងារចុះបញ្ជីដីរដ្ឋ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវខិតខំដោះស្រាយ ទំនាស់ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]