រដ្ឋបាលខេត្តកំពង់ស្ពឺដកហូតការកាន់កាប់ដីខុសច្បាប់ ៧៨៤ ហិកតា នៅស្រុកឱរ៉ាល់

រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសមិនទទួលស្គាល់ និងដកហូតដីកាន់កាប់ខុសច្បាស់ ២កន្លែង ក្នុងដែនជម្រកសត្វព្រៃភ្នំឱវ៉ាល់ ទំហំសរុប ៧៨៤ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ។

បើតាមដីកា០៥/២២ ដ.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដីនេះស្ថិតនៅ ភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ ដោយកន្លងមកមានការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរ ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ដីកានេះ បានទុករយៈពេល៣០ថ្ងៃ នៃថ្ងៃធ្វើការ សម្រាប់ទុកសិទ្ធិដើម្បីធ្វើការតវ៉ា។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ បាននិងកំពុងដកហូតដីកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ជាបន្ដបន្ទាប់។ កាលពីខែមីនា និងសីហា ឆ្នាំ ២០២១ ដី ១១ ទីតាំង ទំហំជាង ៥៦០ ហិកតា ត្រូវបានដកហូត។ (អានបន្ថែម)

គិតត្រឹមឆ្នាំ ២០២០ អភិបាលខេត្តកំពង់ស្ពឺ បានដកហូតដីដែលកាន់កាប់ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិទំហំជាង ៤០០០ហិកតា មកជាសម្បត្តិរដ្ឋវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]