រដ្ឋបាលខេត្តត្បូងឃ្មុំចេញគោលការណ៍ថ្មីរឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ សំណង់ និងដីធ្លី

រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញបញ្ជាឱ្យមន្ទីរ និងរដ្ឋបាលក្រុងស្រុកក្រោមឱវាទទាំងអស់ ពង្រឹងវិធានការគ្រប់គ្រងអាជីវកម្មពុះដីឡូតិ៍ សំណង់ ការជីក និងចាក់បំពេញអាចម៍ដី នៅទូទាំងខេត្ត ក៏ដូចជាត្រូវអនុវត្តវិធានការក្ដៅដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា។

លិខិតលេខ ០៤២/២១ គបឯខ.តឃ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ដូចខាងក្រោម៖

-មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការត្រួតពិនិត្យរាល់ ការងារសំណង់ និងការពុះដីឡូត៍ ឱ្យបានត្រឹមត្រូវ ដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស

-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវធ្វើការត្រួតពិនិត្យរាល់សំណង់ទាំងឡាយណា ដែលបានសាងសង់ ឬបាននឹងកំពុងសាងសង់លើដីចំណីផ្លូវ ហើយណែនាំដល់ម្ចាស់សំណង់ឱ្យអនុវត្តស្របច្បាប់វិញ

-មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃអំពីអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ(ការជីកយកអាចម៍ដី) ដោយត្រូវធ្វើការហាមឃាត់ជាដាច់ខាតចំពោះការជីកយកអាចម៍ដីនៅក្នុងតំបន់ដីព្រៃលិចទឹក ឬតំបន់អភិរក្ស

-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្ទីរបរិស្ថានខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា

-អភិបាលក្រុង ស្រុក ត្រូវតាមដាន និងត្រួតពិនិត្យលើការរំលោភយកដីរដ្ឋ និងការសាងសង់សំណង់លើដីចំណីផ្លូវ សំណង់គ្មានលិខិតអនុញ្ញាត ការចាក់បំពេញអាចម៍ដី ការងារអនាម័យ បរិស្ថាននៅតាមទីប្រជុំជន និងតាមបណ្តោយដងផ្លូវជាតិ។

បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធទាំងនេះ ត្រូវបន្តការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តនូវនីតិវិធីទាំងឡាយតាមខ្លឹមសារសេចក្តីជូនដំណឹងលេខ ៣៥៩/២១ សជណ.តឃ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]