រដ្ឋបាលខេត្តត្បូងឃ្មុំប្រកាសបើកដំណើរការផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឡើងវិញ

រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសបើកដំណើរការជាផ្លូវការនូវផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម ឬផ្សារដារ ចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកា នេះតទៅ ក្រោយពីសម្ពោធដាក់ឱ្យប្រើប្រាស់តាំងតែពីខែឆ្នូ ឆ្នាំ២០១៩ តែត្រូវរាំងស្ទះមិនបានបើកដោយសារវិបត្តិកូវីដ។

បើយោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណៈជន ដែលមានបំណងប្រកបអាជីវកម្មក្នុងផ្សារ អាចបន្តដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋានគ្រប់គ្រងផ្សារ នៅមន្ទីរពាណិជ្ជកម្មខេត្ត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៩២ ៥៤៨ ៣២៨/០៨៨ ៧៤៧៤ ២៥៦។

គួរបញ្ជាក់ថា ផ្សារគំរូព្រំដែន កម្ពុជា ឬហៅថា ផ្សារដារ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

គម្រោងនេះសាងសង់ដោយប្រើប្រាស់ថវិកា ប្រមាណ ២លានដុល្លារ ដែលជាថវិកាពីរដ្ឋាភិបាលវៀតណាម។ ផ្សារព្រំដែននេះត្រូវបានសាងសង់លើផ្ទៃដីទំហំ ២ហិកតា និងស្ថិតនៅចំងាយប្រមាណ ៣០០ម៉ែត្រ ពីព្រំដែនខេត្តតៃនិញប្រទេសវៀតណាម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]