រដ្ឋបាលខេត្តព្រះសីហនុកំពុងជួសជុលកំណាត់ផ្លូវ១៤៦បេ ក្នុងស្រុកស្ទឹងហាវ ក្រោយបាក់រលំ

កំណាត់ផ្លូវលេខ១៤៦បេ ដែលរងការខូចខាតដោយសារការបាក់ដី កាលពីថ្ងៃទី ២ កក្កដា កន្លងទៅ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុចុះត្រួតពិនិត្យ និងជួសជុលឡើងវិញ ហើយជាបណ្ដោះអាសន្នគឺបើកចរាចរណ៍បានធម្មតាហើយ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាព នៃការជួសជុលកំណាត់ផ្លូវពីស្រុកស្ទឹងហាវ មកកាន់ស្រុកព្រៃនប់ និងជម្រុញឱ្យក្រុមហ៊ុនពន្លឿនការជួសជុល កំណាត់ផ្លូវនេះឱ្យបានឆាប់។

ឯកឧត្តម បញ្ជាក់ថា ចំណុចទីតាំងផ្លូវដែលរងការខូចខាតខ្លាំង គឺបណ្តាលមកពីទឹកហូរច្រោះកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយបច្ចុប្បន្នកំពុងជួសជុល និងដាក់ឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។

គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះ មានប្រវែងជាង ៤៣ គីឡូម៉ែត្រ។ ផ្លូវនេះ លាតសន្ធឹង ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់ភូមិវាលធំ ឃុំវាលរេញ ដល់រង្វង់មូលស្ទឹងហាវ និងបន្តរហូត ដល់កំពង់ផែក្រុងព្រះសីហនុ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]