រដ្ឋបាលខេត្តមណ្ឌលគិរីកំពុងពន្លឿនបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាយដែនសំខាន់ៗពីរ

អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង និងក្រុមការងារ កាលពីថ្ងៃទី ២១ មេសា កន្លងមកនេះ បានចុះពិនិត្យការដា្ឋនស្ថាបនាហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនកម្ពុជាវៀតណាម ណាមលៀរ ដើម្បីជំរុញដំណើរការសាងសង់ឱ្យបញ្ចប់តាមផែនការកំណត់នៅចុងឆ្នាំ២០២១ នេះ។

សម្រាប់គម្រោងទី ១ គឺការស្ថាបនាស្ពានបេតុងអូរផ្លាយ ដែលមានប្រវែង ៤៥ម៉ែត្រ និងទទឹង ១០ម៉ែត្រ។ ការដ្ឋានស្ពាននេះបានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២១នេះ។

ដោយឡែក គម្រោងទី ២ គឺផ្លូវកៅស៊ូ ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៧៦ ត្រង់ចំនុច គីឡូម៉ែត្រ ១៣៥+១០០ ទៅផ្លូវខេត្តលេខ ៣៧៦៤ រហូតដល់ច្រកទ្វារព្រំដែនទ្វេភាគីណាមលៀរ ក្នុងស្រុកពេជ្រា។

ផ្លូវនេះមានប្រវែងសរុប ៥១គីឡូម៉ែត្រ ហើយបច្ចុប្បន្នបានស្ថាបនារួចរាល់បានប្រវែង ៣៣ គីឡូម៉ែត្រហើយ ខណៈក្រុមការងារកំពុងពន្លឿនការងារដែលនៅសេសសល់ ធ្វើយ៉ាងឲ្យបានរួចរាល់ឆាប់ៗនេះ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ នឹងដើរតួយ៉ាងសំខាន់ បង្កើតភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើចរាចរណ៍ ក៏ដូចជាផ្លាស់ប្តូរកសិផលនានា រវាងប្រទេសជិតខាងឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។

គួរបញ្ជាក់ផងដែរ ការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន កម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី ដែលមានប្រវែង ៣១៤គីឡូម៉ែត្រ គិតត្រឹមចុងខែមីនា ក៏សម្រេចរួចរាល់ប្រមាណ ៨០% ហើយដែរ។ (អានបន្ថែម)

លើសពីនេះ រដ្ឋាភិបាលក៏កំពុងពន្លឿនបញ្ចប់ការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី ក្នុងគោលបំណងដើម្បីរឹតបន្តឹងករណីកាន់កាប់ដីខុសច្បាប់ ក៏ដូចជារៀបចំសណ្ដាប់ធ្នាប់ការទិញលក់ និងប្រើប្រាស់ដីនៅក្នុងខេត្តនេះផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]