រដ្ឋបាលខេត្តសៀមរាបនឹងរុះរើសំណង់រំលោភលើដីផ្លូវ ដើម្បីស្ថាបនាផ្លូវ ៣៨ខ្សែ

រដ្ឋបាលខេត្តសៀមរាបកាលបានប្រកាសឱ្យប្រជាពលរដ្ឋដែលសង់ទីលំនៅរំលោភចំណីផ្លូវ ឬធ្វើឲ្យប៉ះពាល់ផ្លូវទាំង ៣៨ ខ្សែ ក្នុងខេត្តសៀមរាបត្រូវរុះរើចេញជាបន្ទាន់ ដោយរដ្ឋបាលខេត្តទុកពេល ១០ថ្ងៃ ក្នុងការរុះរើដោយគិតពីថ្ងៃទី ២៣ កញ្ញាទៅ។

សេចក្ដីជូនដំណឹងចុះថ្ងៃទី ២៣ កញ្ញា បានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន បានសាងសង់រំលោភលើដីផ្លូវ ចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ដែលរដ្ឋបាលខេត្តបានចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចហើយ។ ដូច្នេះ ចាំបាច់ត្រូវធ្វើការរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ការស្ថាបនាផ្លូវស្របតាមផែនការ ដែលបានគ្រោងទុក។

រដ្ឋបាលខេត្តក៏បានទុកពេលដល់ប្រជាពលរដ្ឋរុះរើសំណង់ដោយខ្លួនឯង ក្នុងកំឡុងពេល ១០ថ្ងៃ ពោលគឺ រហូតដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០ ជាកំហិត។ បើមិនដូច្នោះទេ រដ្ឋបាលខេត្ត ចុះរុះរើតាមនីតិវិធី ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។

ថ្មីនេះដែរ រដ្ឋបាលខេត្ត ក៏ទើបតែដោះស្រាយផលប៉ះពាល់លើផ្លូវមួយក្នុងចំណោមផ្លូវ ៣៨ខ្សែ គឺផ្លូវចេញពីចំណុចផ្លូវជាតិលេខ៦ ឆ្ពោះទៅត្បូងរហូតដល់ផ្លូវ៧មករា។

គិតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ ក្រុមការងារនាមដោះស្រាយស្ទើទាំងស្រុងហើយលើក្បាលដីដែលបានប៉ះពាល់ចំនួន ៩៣ក្បាលដី និងសំណង់លើផ្លូវចំនួន ១០គ្រួសារ ដោយនៅសល់ ០៣គ្រួសារទៀតតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែ នេះ មានប្រវែងសរុបប្រមាណជាង ៩៨គ.ម និងត្រូវចំណាយថវិការប្រមាណ ១៥០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលសម្រេចឯកភាពបើកការដ្ឋាននៅចុងខែកញ្ញានេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]