រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំបង្កប់ខ្សែកាបរញ៉េរញ៉ៃតាមដងផ្លូវទៅក្រោមដី

រដ្ឋបាលខេត្តសៀមរាប កំពុងរៀបចំបង្កប់ខ្សែកាប្លិ៍អុបទិករញ៉េរញ៉ៃតាមដងផ្លូវនានា ទៅក្រោមដីវិញ ក្នុងអំឡុងពេលសាងសង់ផ្លូវ ៣៨ ខ្សែ ដើម្បីបង្កើនសោភ័ណភាពទូទាំងខេត្ត និងជាផ្នែកមួយនៃការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

នេះបើយោងតាមកិច្ចប្រជុំពិភាក្សា និង សិក្សាហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍អុបទិកទូរគមនាគមន៍ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី ១៩ ខែតុលា កន្លងមកនេះ។

ការប្រជុំនេះបានលើកយកប្រធានបទទីក្រុងឆ្លាត ៤ មកពិភាក្សារួមមាន ហេដ្ឋារចនាសម្ព័ន្ធបំពង់ផ្លូវកាប្លិ៍ឌីជីថល អ៊ីនធឺណែត ល្បឿនលឿន 5G និង Public Wifi កាម៉េរ៉ាសុវត្ថិភាព និងមជ្ឈមណ្ឌលទិន្នន័យខ្នាតតូច ផងដែរ។

ឯកឧត្តម ជា ម៉ានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ «នាពេលនេះ យើងកំពុងរៀបចំជាយុទ្ធសាស្រ្តអនុវត្ត និងគ្រប់គ្រងទូរគមនាគមន៍កម្ពុជា ជាពិសេសលើការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកាប្លិ៍អុបទិក នៅលើផ្លូវ ៣៨ ខ្សែដែលនឹងចាប់ផ្តើមស្ថាបនា នាពេលឆាប់ៗខាងមុខនេះ»។

ជាមួយគ្នា ឯកឧត្តមក៏បានលើកឡើងទាក់ទិននឹងគម្រោង ធ្វើឱ្យក្រុងសៀមរាបក្លាយជាទីក្រុងវ័យឆ្លាត(Smart City) ផង ដោយនឹងកំណែលំអហេដ្ឋារចនាសម្ព័ន្ធថ្មីៗ វប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ក្នុងខេត្តផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ផ្លូវក្រុងទាំង ៣៨ខ្សែ នេះ មានប្រវែងសរុបប្រមាណជាង ៩៨គ.ម និងត្រូវចំណាយថវិការប្រមាណ ១៥០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលសម្រេចឯកភាពបើកការដ្ឋាននៅចុងខែកញ្ញានេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]