រដ្ឋបាលខេត្តសៀមរាបបើកឱ្យពលរដ្ឋដែលនៅស្របគម្រោងផ្លូវ ៣៨ខ្សែ ស្នើសុំតភ្ជាប់បណ្តាញទឹករដ្ឋ

រដ្ឋបាលខេត្តសៀមរាបបានប្រកាសឲ្យពលរដ្ឋ និងអាជីវករដែលរស់នៅស្របជាមួយគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលមិនទាន់មានបណ្ដាញទឹករដ្ឋប្រើប្រាស់ ឱ្យមកដាក់ពាក្យស្នើសុំ ដើម្បីឱ្យក្រុមការងារអាចភ្ជាប់ឱ្យបានស្របជាមួយនឹងការធ្វើផ្លូវតែម្ដង។ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកាលពីថ្ងៃទី២៧ ខែមេសា។

រដ្ឋបាលខេត្ត បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវ ៣៨ខ្សែ គឺរួមបញ្ចូលទាំងការរៀបចំប្រព័ន្ធបណ្តាញផ្សេងៗ ទាំងលើអាកាស និងក្រោមដី ជាពិសេសការតភ្ជាប់បណ្តាញបំពង់មេ និងបណ្តាញចែកចាយទឹកស្អាតចូលក្នុងលំនៅដ្ឋាន ឬអាជីវកម្មដ្ឋានរបស់ប្រជាពលរដ្ឋ។

ដូច្នេះអ្នកដែលចង់បានទឹករដ្ឋប្រើប្រាស់ ត្រូវមកសុំភ្ជាប់ឲ្យបានពេលមុនផ្លូវសាងសង់រួច ព្រោះរដ្ឋនឹងមិនអនុញ្ញាតឱ្យជីកឬគាស់ដើម្បីតភ្ជាប់បណ្តាញផ្សេងៗ ក្រោយពេលគម្រោងបញ្ចប់ហើយ នោះឡើយ។

គួរបញ្ជាក់ផងដែរ គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០%ហើយ៕ (អានបន្ថែម)

ហេតុនេះ សូមពលរដ្ឋរួសរាន់ទំនាក់ទំនងទៅមន្រ្តីជំនាញរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ដែលមានទីតាំងនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]