រដ្ឋបាលប៉ោយប៉ែតប្រកាសឱ្យធនាគារ និងក្រុមហ៊ុនបញ្ចាំ ប្រយ័ត្នចំពោះឯកសារប្លង់ដីក្លែងក្លាយ

រដ្ឋបាលក្រុងប៉ោយប៉ែតបានប្រកាសឱ្យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទទួលបញ្ចាំ និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំឯកសារផ្លូវច្បាប់ទាក់ទិននឹងដីធ្លីនានា ក្រោយរកឃើញជាច្រើនករណី។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ចុះថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលក្រុងកំពុងប្រមូលចាប់ឯកសារដីធ្លីជាច្រើន ដែលក្លែងបន្លំត្រាមូល និងហត្ថលេខារបស់រដ្ឋបាលក្រុង សង្កាត់ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

ជនខិលខូចទាំងនោះ បានប្រើត្រាមូល និងហត្ថលេខា ក្លែងក្លាយ លើឯកសារពាក់ព័ន្ធនឹងដីធ្លីដូចជា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតធានាអះអាងនិងកិច្ចសន្យា លិខិតបញ្ជាក់ពីប្រវត្តដី និងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមួយចំនួន ហើយបានយកឯកសារទាំងនោះទៅដាក់បញ្ចាំនៅ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនទទួលបញ្ចាំនានា ក្នុងក្រុងប៉ោយប៉ែត។

ក្នុងអំឡុងពេលដែលអាជ្ញាធរក្រុងប៉ោយប៉ែតកំពុងចុះចាប់នេះ គ្រឹះស្ថានពាក់ព័ន្ធ និងសាធារណជន ក៏ត្រូវតែបង្កើនការប្រុងប្រយ័ត្នដែរ ដោយត្រូវពិនិត្យឱ្យបានច្បាស់លាស់ជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីជៀសវាងបញ្ហា

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]