រដ្ឋបើកភ្លើងខៀវលើគម្រោងវារីវប្បកម្មទំហំ ៣៦៩ហិកតា និងកំពង់ផែថ្មី១ នៅស្រុកស្រែអំបិល កោះកុង

គម្រោងបង្កើតវារីវប្បកម្មក្តាមទំហំ ៣៦៩ហិកតា និងគម្រោងសាងសង់កំពង់ផែខ្នាតតូចមួយ ដែលនឹងលេចរូបរាង នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារអន្តរក្រសួងកំពុងសិក្សា និងវាយតម្លៃដីជាក់ស្តែង មុននឹងសម្រេចជួលឱ្យឯកជនជាផ្លូវការ។

នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្រ្តា បានឱ្យដឹងថា ការបង្កើតក្រុមការងារអន្តរក្រសួង ធ្វើឡើងក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យឯកជនវិនិយោគលើគម្រោងទាំង ២ នេះ លើដីសាធារណៈរបស់រដ្ឋ។

ក្រោយចុះពិនិត្យទីតាំងជាក់ស្តែង លោក អ៊ុក ភ័ក្រ្តាក៏បានណែនាំអោយតំណាងក្រុមហ៊ុនទាំង ២ ឱ្យរៀបចំផែនការវិនិយោគពេញលេញឱ្យបានរួចរាល់ និងបោះបង្គោលព្រំអោយបានច្បាស់លាស់។

«បន្ទាប់មក ទើបក្រុមការងារអន្តរក្រសួង នឹងចុះមកពិនិត្យ សិក្សា និងវាយតម្លៃលើការជួលដី ដែលជាសម្បត្តិរបស់រដ្ឋនេះឱ្យបានជាក់លាក់ម្ដងទៀត។ ចំណែកស្ថាប័នសំខាន់ក្នុងការវាយតម្លៃការជួលដីរដ្ឋនេះគឺជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» លោកបានបន្ត។

គួរបញ្ជាក់ថា គម្រោងទាំង២នេះ រំពឹងថានឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាជនមូលដ្ឋាន និងលើកស្ទួយសេដ្ឋកិច្ចជាតិថែមទៀតផង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]