រដ្ឋប្រកាសលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

ក្រសួងទេសចរណ៍កម្ពុជា​ បានសម្រេច​លើកលែងកាតព្វកិច្ចស្នើសុំ​ចំណាត់ថ្នាក់​អាជីវកម្មមណ្ឌល​កម្សាន្តទេសចរណ៍​មនុស្ស​​ពេញវ័យ (ក្លឹបកម្សាន្ត KTV ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន)។ នេះបើតាមប្រកាសលេខ ០៨៦ ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្ម ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។​

អាជីវកម្មប្រភេទខាងលើនេះ មានជម្រើសដោយស្ម័គ្រចិត្ត​ក្នុងការស្នើសុំការវាយ​តម្លៃចំណាត់ថ្នាក់អាជីវកម្ម​មណ្ឌល​កម្សាន្ត​ទេសចរណ៍មនុស្សពេញវ័យតាមលក្ខខណ្ឌអាជីវកម្មរបស់ខ្លួន។

គួររម្លឹកដែរថា កន្លងមកក្រសួងទេសចរណ៍ បានប្រកាសលើកលែងការស្នើសុំ​ចំណាត់ថ្នាក់សម្រាប់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]