រដ្ឋប្រកាសអនុវត្តការប្រមូលពន្ធ ២០% លើ«ចំណេញមូលធន» ចាប់ពីថ្ងៃ​ទី១​-មករា-២០២៦

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យចាប់ផ្តើមអនុវត្តការប្រមូលពន្ធ ២០ភាគរយ លើ «ចំណេញមូលធន» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ តទៅ។ នេះបើតាមប្រកាសលេខ ៤៩៦ សហវ.ប្រក របស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា «ចំណេញមូលធន» សំដៅដល់ ប្រាក់ចំណូលជាប់ពន្ធដែលបានមកពីការយកចំណូលពីការលក់ ឬ ផ្ទេរមូលធន ដកការកាត់ចំណាយដែលអនុញ្ញាតរួច។ រីឯពាក្យថា ‌‌‌‌«មូលធន» គឺសំដៅដល់ទ្រព្យចំនួន ៦ប្រភេទ រួមមាន៖ អចលនទ្រព្យ ភតិសន្យា(ឬកិច្ចសន្យាជួល) ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបយបណ្ណបរទេស។ (អានលម្អិតទំព័រទី២-៣/១៣)

បើតាមប្រកាសដដែលនេះ រដ្ឋកំណត់ថានឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធពីចំណេញមូលធន ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖

១).ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស នឹងចាប់ផ្តើមអនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ (អានលម្អិតទំព័រទី៨/១៣)

២). រីឯពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យ នឹងចាប់ផ្តើមអនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ (អានលម្អិតទំព័រទី៨/១៣)

៣). ដោយឡែក ពន្ធលើចំណេញមូលធន ដែលសម្រេចបានពីការលក់ ឬផ្ទេរភាគហ៊ុនដោយប្រយោល នឹងត្រូវអនុវត្តក្រោមបទប្បញ្ញត្តិដោយឡែក។(អានលម្អិតទំព័រទី៨/១៣)

គួរបញ្ជាក់ថា រដ្ឋបានកំណត់ពន្ធលើចំណេញមូលធននេះក្នុងអត្រា ២០% ដោយក្នុងនោះ អ្នកជាប់ពន្ធអាចជ្រើសរើសវិធី ២យ៉ាង ក្នុងការគណនាពន្ធ។ (អានបន្ថែម) ឬ (ទស្សនាបន្ថែមតាមរយៈវីដេអូ)

ពន្ធនេះដែរ ក៏នឹងត្រូវលើកលែងចំពោះ ការលក់ឬផ្ទេរ៖ ដីកសិកម្មដែលកំពុងបង្កបង្កើនផល, និវាសនដ្ឋាន, អចលនទ្រព្យក្នុងរង្វង់ញាតិតាមរយៈការធ្វើសន្តតិកម្ម, អចលនទ្រព្យក្នុងរង្វង់ញាតិតាមរយៈការធ្វើប្រទានកម្មលើកទី១, ទ្រព្យដែលជាកម្មសិទ្ធិរបស់រដ្ឋ, ទ្រព្យសម្រាប់បម្រើប្រយោជន៍សាធារណៈ, ការបោះចេញភាគហ៊ុនថ្មីក្នុងគោលដៅបង្កើនដើមទុន និង… (អានលម្អិតទំព័រទី៤​/១៣)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កាតព្វកិច្ចពន្ធអចលនទ្រព្យនៅកម្ពុជា នឹងត្រូវពន្យាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

អគ្គនាយកដ្ឋានពន្ធដារនៅកម្ពុជា បានប្រកាសពន្យារពេលបង់ពន្ធ […]

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និ […]