ឆមាសទី១ ២០២៣ កម្ពុជាប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ថយចុះ១៩ភាគរយ

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ សម្រេចបាន ២.០៧២លានដុល្លារ ធ្លាក់ចុះប្រមាណ ១៩ ភាគរយ។​ របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ លើកឡើងថា ចំណូលពន្ធដាររយៈពេល៦ខែ ស្មើនឹង ៥៨ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី ១៣ ខែ កក្តដា ថា ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ នៅឆ្នាំ២០២៣។ ឯកឧត្តម លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញប្រភេទចំណូលតាមសកម្មភាព សំខាន់ៗមួយចំនួនមានការថយចុះ នៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣ នេះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្ត សាលភេសជ្ជៈ ឬផលិតភេសជ្ជៈ បានថយចុះជិត ១៣ ភាគរយ វិស័យអចលនវត្ថុ ថយចុះជិត […]

អាន​បន្ថែម

ADB ផ្តល់អនុសាសន៍ដល់កម្ពុជាក្នុងការប្រមូលពន្ធអចលនទ្រព្យ ខណៈចំណូលពន្ធនេះស្ថិតនៅកម្រិតទាប

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបើកសិក្ខាសាលាចែករំលែកចំណេះដឹង និងពិភាក្សាពីលើការគ្រប់គ្រងពន្ធអចលនទ្រព្យនៅកម្ពុជា ខណៈចំណូលពីពន្ធនេះនៅមានកម្រិតទាបនៅឡើយ។ នេះបើតាមសិក្ខាសាលា កាលពីថ្ងៃទី២៣ និង២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ធនាគារ ADB បានរៀបចំសិក្ខាសាលានេះឡើង ដើម្បីពិភាក្សាលើការពង្រឹងការគ្រប់គ្រងពន្ធអលនទ្រព្យ ជំរុញបង្កើនចំណូលសម្រាប់ថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ សិក្ខាសាលានេះ បានចែករំលែកនូវលទ្ធផលនៃការសិក្សាវាយយតម្លៃលម្អិតជាមួយនឹងគោលនយោ​បា​យ រួមទាំងអនុសាសន៍របស់រាជរដ្ឋាភិបាល ដែលរួមបញ្ជូលទាំងការបង្កើតនូវស្តង់ដារនៃទម្រង់ការវាយតម្លៃអចលនទ្រព្យ និងដំណើរការនៃការប្រមូលពន្ធដែលមានភាពសាមញ្ញ និងងាយស្រួល។ ក្រៅពីនេះ សិក្ខាទាំងមូលបានប្រមូលនូវធាតុចូលសំខាន់ៗពីការសិក្សាស្រាវជ្រាវរបស់អ្នកពាក់ព័ន្ធ ព្រមទាំងពិភាក្សាលើជំហានត្រូវអនុវត្តបន្តទៀតនូវអនុសាសន៍ដែលបានដាក់ចេញក្នុងសិក្ខាសាលានេះ។ ក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកស្រី Jyotsana Varma ជាប្រធានធនាគារ ADB ប្រចាំប្រទេសកម្ពុជា​ បានកត់សម្គាល់ឱ្យដឹងថា ចំណូលពន្ធសរុបរបស់កម្ពុជា មានការកើនឡើងខ្ពស់​ តែចំណូលពន្ធអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ។ លោកស្រី បានបញ្ជាក់ថា ពន្ធទាំងនេះ ជាប្រភពដ៏សំខាន់សម្រាប់អភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីសម្រេចបាននូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញការងើបឡើងវិញនូវសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។

អាន​បន្ថែម

អគ្គនាយកពន្ធដារ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង

អគ្គនាយកពន្ធដារ នឹងចាប់ផ្តើមការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង ដើម្បីប្រមូលទិន្នន័យអចលនទ្រព្យ ជាគុណប្រយោជន៍ដល់ការគៀងគរប្រភពចំណូលពន្ធ។​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចុះបញ្ជីផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅថ្ងៃទី១៧ ខែមិថុនា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃរដ្ឋបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ។​ ក្រុមការងារអង្កេតអចលនទ្រព្យ គ្រោងនឹងចាប់ផ្តើមចុះអនុវត្តការងារនៅសង្កាត់ទាំង៥នៃក្រុងបាវិត ខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ ថ្លែងក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ហេង សុខណាង បានវាយតម្លៃខ្ពស់ចំពោះការចុះអនុវត្តការងារអង្កេតអចលនទ្រព្យនៅតាមបណ្តាខេត្ត និងបន្តគាំទ្រដល់ការពង្រីកវិសាលភាពការងារ​នៅខេត្តស្វាយរៀង សំដៅធ្វើយ៉ាងណាប្រមូលនូវទិន្នន័យអចលនទ្រព្យ ដើម្បីជាគុណប្រយោជន៍ការគៀងគរប្រមូលចំណូលពន្ធ។​ កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានចុះផ្តល់សេវាពន្ធដារជូនម្ចាស់អចលនទ្រព្យនៅខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនរួមមានខេត្តកណ្តាល បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពត។​

អាន​បន្ថែម

ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ កើនខ្ពស់ ក្នុងខែមេសា

ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ស្ថិតក្នុងចំណោមប្រភេទពន្ធចំណូលពន្ធទាំងបួនដែលមានកំណើនគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តការប្រមូលចំណូលពន្ធខែមេសា ២០២២នេះ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអលចនទ្រព្យ បានកើនឡើង ៧៧,៣៣ភាគរយ ក្នុងខែមេសា ធៀបនឹងខែមេសាឆ្នាំមុន។​ ចំណូលប្រភេទពន្ធនេះ បានក្លាយជាប្រភពចំណូលពន្ធសំខាន់ៗទាំងបួន ដែលបានរក្សាកំណើនគួរឱ្យកត់សម្គាល់ ខណៈចំណូលពន្ធក្នុងខែមេសា សម្រេចបាន ២៣៧លានដុល្លារ កើនឡើង ២៩ភាគរយ។​ ក្នុងរយៈពេលបួនខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ១ ៥០១ លានដុល្លារ កើនឡើង ២៩.៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ គឺជាពន្ធ ៤ភាគរយ ដែលកំណត់នៅពេលមានការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធនេះក្នុងរយៈពេលបីខែបន្ទាប់ពីការផ្ទេរអចលនទ្រព្យ។

អាន​បន្ថែម