ឥណ្ឌូនេស៊ីប្រកាសចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍
ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីមហិច្ចតាចង់ប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) និងផលិតអាគុយសម្រោប់(EV) ដ៏ធំនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់ vietnamplus នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានបើកសម្ពោធរោងចក្រផលិតអាគុយ EV ដំបូងបង្អស់ក្នុងងតំបន់ ដែលជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor និង LG Energy Solution ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្រោមទុនវិនិយោគសរុបជាង ១,១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅ West Java ។ លោក Fransiscus Soerjopranoto នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motors Indonesia បានឱ្យដឹងថា រោងចក្រថ្មីនេះនឹងដាក់ប្រទេសឥណ្ឌូនេស៊ីជាតួអង្គដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅអាស៊ីអាគ្នេយ៍។ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងចង់ក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយសម្រោប់រថយន្តអគ្គិសនី កំពូលៗទាំងបីរបស់ពិភពលោក បើទោះបីជាកម្រិតនៃការវិនិយោគក្នុងវិស័យមួយនេះនៅមានកម្រិតតិចតួចក៏ដោយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានទុនបំរុងនីកែលធំបំផុតនៅទូទាំងពិភពលោក រួមជាមួយនឹងជាតិដែក ទង់ដែង និងសារធាតុបុកស៊ីត ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ផលិតអាគុយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែពឹងផ្អែកលើនីកែលកែច្នៃដែលនាំចូលពីកូរ៉េខាងត្បូង និងចិន ដោយសារកង្វះឧស្សាហកម្មពាក់ព័ន្ធ។ ដើម្បីជំរុញទីផ្សារ EV ក្នុងស្រុក […]
ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើកម្រិតមុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង
ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]
អូស្ត្រាលីកំពុងជំរុញការអនុវត្តកម្មវិធី CAPED ក្រោមហិរិញ្ញប្បទាន $៦៥លាន ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៦៥លានដុល្លារអាម៉េរិក) បង្កើតកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់(CAPED)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនេះយ៉ាងសកម្ម ខណៈកិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ក្នុងសេចក្តីប្រកាសដដែលបានរំលឹកទៀតថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន មានរយៈពេលជាង ៣០ឆ្នាំហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយចំនួន ១,៣ប៊ីលានដុល្លារអូស្ត្រាលី ស្មើនឹង ១ប៊ីលានដុល្លារអាមេរិក មកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម អប់រំ និងបណ្តុះបណ្តាល អភិបាលកិច្ច សុខាភិបាល បោសសម្អាតមីន ពាណិជ្ជកម្ម ទឹកស្អាត ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជួបសម្តែងការគួរសម […]
រដ្ឋាភិបាលកម្ពុជា បានអនុម័តបន្ថយកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នំា២០២៥ មកត្រឹម ៩.៣២ពាន់លានដុល្លារ
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិការដ្ឋ ប្រមាណ ៣៧,៩៥០ ពាន់លានរៀល ឬសមូលនឹង ៩.៣២ ពាន់លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ពី ៣៨,៨២៩ពាន់លានរៀល ឬ៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ សេចក្តីព្រាយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែតុលា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។ កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ ស្នើនឹង ១៨,១៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ តាមប្រភពដដែលបានលើកឡើងទៀតថា៖ «ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀតស»។ ជាមួយគ្នានេះដែរ សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុង២០២៥ ក៏ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩.១៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥១.៣៩៨ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា […]
CBRE៖ ២០២៤ វិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មិនទាន់មានសន្ទុះខ្លាំងនៅឡើយ តែសេដ្ឋកិច្ចនៅមានភាពធន់
សូចនាករសំខាន់ៗនៃទីផ្សារអចលនវត្ថុកម្ពុជាគិតមកទល់ត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤ នេះ បន្តបង្ហាញពីភាពចម្រុះនៃស្ថានភាពទីផ្សារ ក្នុងនោះមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប៉ាន់ស្មាន ៥,៨% និងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិបានចំនួន ៤,៣ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ខណៈដែលការវិនិយោគលើសំណង់ដែលត្រូវបានអនុម័តបានធ្លាក់ចុះមកត្រឹមតែ ២,១៩ ពាន់លានដុល្លារ។ តួលេខនេះ បង្ហាញពីកត្តាប្រឈម អមជាមួយនឹងឱកាសដែលកំពុងបន្តរបស់វិស័យនេះ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ CBRE Research ផ្អែកលើទិន្នន័យពីធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារជាតិនៃកម្ពុជា គិតត្រឹមថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ ទិដ្ឋភាពទូទៅម៉ាក្រូសេដ្ឋកិច្ច បើមើលជាទិដ្ឋភាពរួម សេដ្ឋកិច្ចកម្ពុជា នៅបង្ហាញពីភាពធន់របស់ខ្លួននៅឡើយ ដោយសារអត្រាកំណើន GDP នៅស្ថិតក្នុងកម្រិតល្អបង្គួរប្រមាណ ៥,៨% គិតមកទល់ចុងឆ្នាំ ២០២៤នេះ។ អ្វីដែលជារឿងល្អនោះ គឺក្នុងរយៈពេលប្រាំបីខែដំបូង មានការមកដល់នៃភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៣ លាននាក់ ដែលឆ្លុះបញ្ចាំងពីនិន្នាការកើនឡើងនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក៏ដោយ ការវិនិយោគដែលត្រូវបានអនុម័តនៅក្នុងវិស័យសំណង់ បានធ្លាក់ចុះមកនៅត្រឹម ២,១៩ ពាន់លានដុល្លារ (ក្រោម៣០០០គម្រោង) ប៉ុណ្ណោះ ដែលបង្ហាញពីភាពមិនច្បាស់លាស់នៅតែបន្តមាន នៅក្នុងវិស័យអភិវឌ្ឍន៍ទ្រង់ទ្រាយធំ។ […]
ថៃទើបបញ្ចប់គម្រោងពង្រីកផ្លូវសំខាន់១ខ្សែ (ពីចាន់ថាបុរី-ស្រះកែវ) ដើម្បីជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចថៃ-កម្ពុជា
នាយកដ្ឋានផ្លូវហាយវេរបស់ប្រទេសថៃទើបបានប្រកាសពីវឌ្ឍនភាពគម្រោងពង្រីកផ្លូវហាយវេលេខ៣១៧ (ពីចាន់ថាបុរី ទៅស្រះកែវ) ពី ២គន្លង ដល់ ៤ គន្លង ត្រូវបានបញ្ជប់ការងារសាងសង់ ១០០ភារយហើយ ដោយរំពឹងថាផ្លូវដ៏សំខាន់១ខែ្សនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសថៃ និងកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន pattayamail នៅថ្ងៃទី ២២ ខែតុលា។ ប្រភពខាងលើបានឱ្យដឹងថា កំណាត់ទី១ គិតចាប់ពីស្រុក Soi Dao ដល់ Ban Khao Laem មានប្រវែងជាង ១៦គីឡូម៉ែត្រ ដោយបានចំណាយថវិកាសរុបអស់ ៨៩៦លានបាត (ស្មើនឹងប្រមាណជាង ២៦លានដុល្លារ)។ ការពង្រីកនេះមានគោលបំណងដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។ គួរបញ្ជាក់ទៀតថា ផ្នែកដែលបានពង្រីកនេះ លាតសន្ធឹងពីគីឡូម៉ែត្រ 65+350 ដល់ 82+000 ត្រូវបានតភ្ជាប់រវាងតំបន់ភាគខាងកើត និងភាគឦសានរបស់ប្រទេសថៃ រួចបន្តភ្ជាប់ទៅកាន់ប្រទេសកម្ពុជា។ ផ្លូវនេះដែរ ត្រូវបានពង្រីកពីពីរគន្លងទៅបួនគន្លង (ពីរគន្លងក្នុងទិសដៅនីមួយៗ) និងមានផ្ទៃក្រាលកៅស៊ូទទឹង ៣,៥ ម៉ែត្រក្នុងមួយគន្លង។ ចិញ្ចើមផ្លូវសងខាងមានទទឹង២,៥ម៉ែត្រ មានរបាំងបេតុងបំបែកចរាចរណ៍។ […]