រដ្ឋប្រកាសឱ្យដំណើរការស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបក្នុងរាជធានី ខេត្ត៥

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យ​ដំណើរ​ការនូវ​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប និងខេត្ត​ស្ទឹង​ត្រែង​។​ នេះបើតាមប្រកាសលេខ ១៥៤ ដនស/ប្រ.ក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។

ស្ថានីយវាស់វែងនេះ នឹងបម្រើដល់ការវាស់វែង ការកសាងទិន្នន័យផែនទីគោល ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការ​ត្រួតពិនិត្យគុណភាពសំណង់ ការកសាងបណ្ដាញគមនាគមន៍ ការរៀបចំទីក្រុងឆ្លាត និងកិច្ចការពាក់ព័ន្ធ​ផ្សេងៗ​ទៀត។

​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍​ដោយ​ផ្កាយ​រណប (CORS) ជាបណ្តាញបង្គោលប្រឹថពីវិភាគថ្នាក់ជាតិ វាស់វែងតាមរយៈ​ផ្កាយ​រណប ដោយទទួលរលកសញ្ញាជាប្រចាំពីប្រព័ន្ធផ្កាយរណប GNSS។

សញ្ញាដែលទទួលបានពី GNSS នេះ ត្រូវបានប្រើប្រាស់សម្រាប់ការវាស់វែង ការកំណត់ទីតាំងភូមិសាស្ត្រ ការត្រួត​ពិនិត្យ​ចលនានៃស្រទាប់ផែនដី និងការសិក្សាផ្នែកវិទ្យាសាស្ត្រដទៃទៀត។

- Video Advertisement -