រដ្ឋផ្ដល់សិទ្ធិពិសេសដល់មន្ត្រីក្រសួងដែនដី៣៦១រូប ដើម្បីចាត់វិធានការធ្ងន់លើបទលើ្មសសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរក្រសួងសម្រេច ផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ដល់មន្ត្រីក្រសួងដែនដីចំនួន ៣៦១ រូប ក្នុងគោលបំណងដើម្បីរឹតបន្ដឹងការអនុវត្តច្បាប់ក្នុងវិស័យសំណង់ឱ្យកាន់តែមានប្រសិទ្ធភាព។

បើបកស្រាយជាភាសាសាមញ្ញ ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌មានន័យថា  មន្ត្រីទាំង៣៦១ រូប នឹងមានសិទ្ធិច្រើនជាងមុនក្នុងការអនុវត្ដការងារ ពោលគឺមានសិទ្ធិចាប់ ផាកពិន័យ និងប្ដឹងភ្លាមៗ ក្នុងករណីរកឃើញបទល្មើសក្នុងវិស័យសំណង់ ដូចជាប៉ូលិសនគរបាលដូច្នោះដែរ។

ជារួម មន្ត្រីទាំងនោះ មានភារកិច្ចត្រួតពិនិត្យ បញ្ឈប់ ចាត់វិធានការបណ្តោះអាសន្ន ចាប់ភស្តុតាង កសាងសំណុំរឿង និងពិន័យចំពោះបទល្មើសសំណង់។

លើសពីនេះ មន្ត្រីទាំងនេះ ក៏មានសិទ្ធិដកហូតជាបណ្តោះអាសន្ននូវលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាក់ព័ន្ធនានា ក្នុងករណីដែលអ្នកកាន់កាប់បានប្រព្រឹត្តបទល្មើសដែលច្បាប់សំណង់មានចែង។

ប៉ុន្ដែ សិទ្ធិរបស់មន្រ្តីទាំងនេះក៏មានដែនកំណត់ដែរ។ បើតាម​​ប្រកាស​អន្តរក្រសួង​លេខ ០៥៤ កយ.ដនស.ប្រក/២១ ​ ចុះថ្ងៃ១៨ ខែកុម្ភៈ​ ឆ្នាំ២០២១ មន្ត្រីទាំង៣៦១ រូប ត្រូវ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់​ខ្លួន​ ស្រប​តាម​ច្បាប់​ស្តីពី​សំណង់ ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​បទប្បញ្ញត្តិ​ជាធរ​មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

គួរបញ្ជាក់ផងដែរថា មន្ត្រីទាំង ៣៦១ រូបនោះ ជាមន្ត្រីអធិការកិច្ចថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ ដែលមកពីច្រើនស្ថាប័នដូចជា អគ្គនាយកដ្ឋានសំណង់ នាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់ នាយកដ្ឋានសិក្សាគម្រោងប្លង់ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មសំណង់ នាយកដ្ឋានស្រាវជ្រាវ និងបទបញ្ញត្តិនីតិប្បញ្ញត្តិ នាយកដ្ឋាននគរូបនីយកម្ម នាយកដ្ឋានរៀបចំដែនដី អគ្គនាយកលំនៅឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី-ខេត្តទូទាំងប្រទេស។

ក្រុមមន្រ្តីដដែលនេះ ក៏តម្រូវឱ្យមានការចូលស្បថទៅតាមនីតិវិធី ដើម្បីអនុវត្តការងារដោយមានតម្លាភាពផងដែរ។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានសម្ដែងការគាំទ្រយ៉ាងមុតមាំលើក្រុមការងារពិសេសមួយនេះ។

លោក ស៊ីវផេង បានឱ្យដឹងថា៖ «ក្នុងនាមជាវិស័យឯកជន យើងមើលឃើញពីការរីកចម្រើនក្នុងវិស័យសំណង់ ប៉ុន្តែកន្លងមកក៏មានបញ្ហាមួយចំនួនដែរ ឧទាហរណ៍ដូចជា ការបាក់ដួលរលំអគារនានាជាដើម។ ដូច្នេះ សង្ឈឹមថាក្រុមការងារពិសេសនេះ នឹងជួយពង្រឹងគុណភាព និងសុវត្ថិភាពគម្រោងសំណង់នានាបានមួយកម្រិតទៀត»។

លោកបន្តថា សមាគមនឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំសំណង់ឱ្យមានសណ្តាប់ធ្នាប់ និងមានគុណភាពជាងមុន។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]