រដ្ឋមន្ត្រីបរិស្ថាន៖ ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង

ប្រជាជនកម្ពុជាទាំងអស់ គឺជារបងការពារ និងអភិរក្សតំបន់ការពារធម្មជាតិរបស់យើង ហើយរបងនោះ កាន់តែរឹងមាំ ដោយសារតែកត្តាការយល់ដឹងពីបរិស្ថានកាន់តែទំលំទូលាយជាងមុន បានផ្លាស់ប្តូរទំលាប់ងាកចេញពីការប្រើប្រាស់ធនធានដែលដាក់សំពាធលើបរិស្ថាន»។

នេះជាការលើកឡើង របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តមបានបន្តថា ធនធានធម្មជាតិជាសម្បត្តិជាមូលដ្ឋានសម្រាប់ទ្រទ្រង់សង្គម សេដ្ឋកិច្ច និងជីវភាព​របស់​ប្រជា​ជន​​កម្ពុជា ជាក់ស្តែងដូចជា ទឹក និងត្រី នៅបឹងទន្លេសាប ប្រភពទឹកក្បាលឆាយ និងវាលស្មៅ​ សមុទ្រនៅខេត្ត​កែបដែល​ជា​ប្រភព​ក្តាមសេះ។​ ចំណែកឯ ការរក្សាព្រៃឈើឱ្យនៅឈរ បាន​ផ្តល់ចំណូលចូលសេ​ដ្ឋកិច្ចតាមរយៈកា​រលក់​ឥណទាន​កាបូ​ន​ក្នុង​ទីផ្សារស្ម​គ្រ័ចិត្តអន្តរជាតិជាដើម។

ឯកឧត្តមបានបន្ថែមថា សម្បត្តិធនធានធម្មជាតិដ៏មហាសាលដែលបុព្វបុរសយើងបានបន្សល់ទុកមក យើង​ត្រូវ​ការ​ពា​​រ និងបន្តបង្កើតនូវសមិទ្ធផលវិស័យបរិស្ថានថ្មីផ្សេងៗទៀត ដើម្បីធានាការពារ និងអភិរក្សធនធានធាន​ធម្មជា​តិ ទុក​បន្តជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជាគ្រប់ជំនាន់។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបញ្ជាក់ទៀតថា ប្រជាជនយើង គួរគិតគូរបន្ថែមលើការដាំដំណាំរួមផ្សំនៅតាមផ្ទះ និងសហគមន៍ ដើម្បី​ធានាសន្តិសុខស្បៀង ភាពសម្បូណ៌បែបនៃម្ហូបអាហារ និងសុវត្ថិភាព និងការនាំចេញនៅនឹង​កន្លែង​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]