រដ្ឋមន្រ្តីក្រសួងដែនដីប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីអោយអស់ទូទាំងប្រទេសក្នុងឆ្នាំ២០២១

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្ដេជ្ញាថានឹងចុះបញ្ជីក្បាលដីអោយអស់ទូទាំងប្រទេសក្នុងឆ្នាំ ២០២១ គោលបំណងគឺដើម្បីឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក៏ដូចជាបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម បានមានប្រសាសន៍ទៅកាន់អង្គពិធីថា៖ «២០១៩-២០២០ និង ២០២១ បីឆ្នាំនេះ ខ្ងុំចង់ចុះបញ្ជីដីធ្លីអោយបានទូទាំងប្រទេស ឥឡូវគឺយើងចុះបានប្រមាណ ៥ លាន ១សែន ក្បាលដី ទៅលើ ៧ លានក្បាលដីទាំងអស់នៅកម្ពុជា បើគិតទៅគឺ ៧៣ ភាគរយ ដូច្នេះអ្វីដែលនៅសល់ សូមឲ្យមន្រ្តីផ្នែកពាក់ព័ន្ធទាំងអស់ជួយគ្នាធ្វើការលើរឿងនេះ»។

មូលហេតុនៃការចុះបញ្ជីដីធ្លីនេះ គឺឯកឧត្តមមានគោលបំណងចង់អោយដីធ្លីទាំងនេះក្លាយទៅជាទុនប្រជាពលរដ្ឋ ព្រោះថាដីដែលមានកម្មសិទ្ធិត្រឹមត្រូវគឺជាឱកាស។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «គឺយើងចង់ឲ្យដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ក្លាយទៅជាទុននៅក្នុងដៃ បើសិនជាអត់មានប័ណ្ណកម្មសិទ្ធិ ដីធ្លីនេះងាយរងគ្រោះណាស់ ហើយអាចនឹងជួបហានិភ័យច្រើន។ តែបើមានកម្មសិទ្ធិគឺមានឱកាសច្រើន ជាពិសេសគឺទាក់ទាញអ្នកវិនិយោគទុនពីក្រៅស្រុក អោយចូលមកចូលហ៊ុនជាមួយបាន គឺគេជឿជាក់ថានឹងមានសុវត្ថិភាព។ ដីមានកម្មសិទ្ធិ និងដីគ្មានកម្មសិទ្ធិគឺតម្លៃខុសគ្នា ដូច្នេះគួរតែនាំគ្នាទៅចុះបញ្ជីអោយបានត្រឹមត្រូវ»។

លើសពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា ការចុះបញ្ជីដី គឺជួយអោយរដ្ឋគ្រប់គ្រងដីបានងាយស្រួល ពោលគឺដើម្បីបញ្ជៀសជម្លោះដីធ្លី និងងាយក្នុងការប្រមូលពន្ធជួនរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]

Bentley ៖ AI មិនមែនជំនួសការងារវិស្វករទេ តែជួយឱ្យវិស្វករសម្រេចការងារធំជាងមុន

ក្រុមហ៊ុន Bentley Systems កំពុងប្រើប្រាស់បញ្ញាសិប្បនិម្ […]