រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច៖ វិស័យអចលនទ្រព្យនឹងស្ទុះឡើងវិញ នៅឆ្នាំ ២០២២ តាមកំណើនសេដ្ឋកិច្ច

វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ ខាងមុខនេះ គាំទ្រដោយការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុ មានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងបែបនេះនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» នៅថ្ងៃទី ២៥ ខែវិច្ឆកា នេះ។

ឯកឧត្តម មានប្រសាសន៍ថា ការកើននេះគឺស្របតាមនិន្នាការសកល និងសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករថា នឹងអាចងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។

ឯកឧត្តមបន្ដថា៖ «ទោះបីប្រឈមនឹងបញ្ហានានា បង្កឡើងដោយវិបត្តិកូវីដ១៩ក្តី វិស័យអចលនទ្រព្យ នៅបន្តមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគបើប្រៀបធៀប នឹងប្រទេសជិតខាង»។

«ក្នុងនោះរួមមានតំបន់សំខាន់ៗមួយចំនួនដូចជា រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ខេត្តព្រះសីហនុ ដែលកំពុងប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងក្រុងបាវិត ដែលមាត់ច្រកព្រំដែនកម្ពុជា វៀតណាម និងក្រុងប៉ោយប៉ែត ដែលជាមាត់ច្រកព្រំដែនកម្ពុជា និងថៃ»។

គួរបញ្ជាក់ថា ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម ក៏ធ្លាប់បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណីចិន ដោយរំហូរវិនិយោគិនបរទេសអាចនឹងមានដល់ ៣០ ទៅ ៤០%។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]