រដ្ឋសភាអនុម័តគម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យទំហំ ១៤០មេហ្គាវ៉ាត

គម្រោងស្ថានីយថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ ឬថាមពលសូឡាមានអនុភាពសរុប ១៤០ មេហ្គាវ៉ាត ត្រូវបានអនុម័តឲ្យក្រុមហ៊ុនវិនិយោគម្រោងស្ថានីយថាមពលទាំងនេះ នៅក្នុងខេត្តចំនួន៤។

គម្រោងស្ថានីយថាមពលសូឡាចំនួនបួននេះត្រូវបានអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គលើកទី៣ ដោយអនុម័តទាំងស្រុង ដោយបញ្ជាក់ថា គម្រោងស្ថានីយថាមពលផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងស្វាយរៀង ។

តាមរយៈការអនុម័តនេះ រដ្ឋសភាពសម្រេចឲ្យ ក្រុមហ៊ុន Green Sustainable Ventures Co Ltd ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង, ក្រុមហ៊ុន Ray Power Supply Co Ltd ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ, ក្រុមហ៊ុន Risen Energy Co ltd ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង, និង ក្រុមហ៊ុន SchneiTec Infinite Co Ltd អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងនៅក្នុងកិច្ចប្រជុំសភាថា តម្រូវការប្រើប្រាស់អគ្គិសនីកំពុងកើនឡើងក្នុងអត្រាមួយដ៏ខ្ពស់ និងដើម្បីឆ្លើយតបនឹងតម្រូវការនេះ ក្រសួងរ៉ែ និង ថាមពល បានយកចិត្តទុកដាក់ជំរុញ ការអភិវឌ្ឍវិស័យថាមពល ទាំងប្រភពថាមពល និង បណ្ដាញបញ្ជូនអគ្គិសនី ក្នុងការធានាផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ សំដៅនិរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និង មានតម្លៃសមរម្យ។

គួរបញ្ជាក់ជូនថា បច្ចុប្បន្ន ថាមពលអគ្គិសនី៩០ មេហ្គាវ៉ាត់ ភ្ជាប់ចូលបណ្តាញជាតិ ត្រូវបានផលិតចេញពីស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលស្ថានីយថាមពលអគ្គិសនី អនុភាព១០ មេហ្គាវ៉ាត់ នៅក្រុងបាវិត និងស្ថានីយថាមពលអគ្គិសនី អនុភាព៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]

រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក់ល្បីមួយនៅកម្ពុជា​ នឹងបើកដំណើរការក្នុងឆ្នាំ២០២៦នេះ

រោងចក្រដែលទើបសាងសង់រួចថ្មីនេះបានចាប់ផ្តើមប្រតិបត្តិការប […]

ក្រុមហ៊ុនកូរ៉េមានបំណងបោះទុនវិនិយោគលើរោងចក្រផលិតគ្រឿងសង្ហារិម និងកែច្នៃកសិផលនៅកម្ពុជា

ក្រុមហ៊ុនកូរ៉េធំៗមួយចំនួនរបស់កូរ៉េ បានបង្ហាញពីបំណងមកបោះ […]

ក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេសចិន ចង់ជួយធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន iFLYTEK ដែលជាក្រុមហ៊ុន AI ឈានមុខមួយរបស់ប្រទេស […]