រដ្ឋសម្រេចកាត់ដីជាង ១៦០០ ហិកតា នៅស្រុកក្រូចឆ្មាទៅជាតំបន់ការពារធម្មជាតិ

ក្រសួងបរិស្ថាន និងមន្រ្តីពាក់ព័ន្ធ សម្រេចឯកភាពកាត់ដីទំហំប្រមាណ ១៦៤៣ ហិកតា នៃតំបន់បឹងកាដេ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាតំបន់ការពារធម្មជាតិ ទិសដៅដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់អភិរក្សសេនេទិច។

យោងតាមសិក្ខាសាលាពិគ្រោះយោបល់មន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ ដីជាង ១៦០០ ហិកតា នេះ ស្ថិតនៅក្នុងឃុំជីនីក ឃុំរកាខ្នុរ និងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បើតាមការសិក្សា តំបន់នេះជាតំបន់ដីសើម ដែលសំបូរទៅដោយធនធានធម្មជាតិជាច្រើនប្រភេទ រួមមានព្រៃលិចទឹក មច្ឆជាតិ សត្វស្លាប ល្មូន ថនិកសត្វ សិប្បីសត្វជាច្រើន។ ម្យ៉ាងវិញទៀត តំបន់នេះគឺជាបណ្ដុំដើមចា ប្រមាណ ១០០ហិកតា និងបណ្ដុំតែផ្ដៅ និងល្ពាក់ប្រមាណ ៥០ ហិកតា។

គួរបញ្ជាក់ផងដែរ ថ្មីៗនេះ ក្រសួងបរិស្ថាន ក៏កំពុងរៀបចំកាត់យកដីតំបន់ការពារទេសភាពដីសើមបឹងព្រែកល្ពៅស្ថិតនៅក្នុងខេត្តតាកែវ ទំហំជាង ៤ម៉ឺនហិកតា ឱ្យក្លាយជាទីតំបន់ការពារលំដាប់អន្តរជាតិ ឬហៅថាតំបន់រ៉ាមសារ (Ramsar) ផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]