រដ្ឋសម្រេចកាត់ដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់ពលរដ្ឋរស់នៅអាស្រ័យផល

រាជរដ្ឋាភិបាល សម្រេចកែសម្រួលផ្ទៃដីតំបន់បឹងទន្លេសាប ជិត២ម៉ឺនហិកតា សម្រាប់កាត់ឆ្វៀលចែកជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ បង្កបង្កើនអាស្រ័យផលស្រែចម្ការ។

សម្ដេច ហ៊ុន សែន ថ្លែងបែបនេះ នៅក្នុងសារពិសេសស្តីពីបឹងទន្លេសាប នៅព្រឹកថ្ងៃទី២៧ ឧសភានេះ។

សម្ដេច ហ៊ុន សែន បានប្រាប់ឱ្យ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កែតម្រូវព្រំប្រទល់បឹងទន្លេសាប ជូនប្រជាពលរដ្ឋនៅតំបន់ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ឆ្នាំង។

ប្រមុខរាជរដ្ឋាភិបាលលើកឡើងថា បញ្ហាតំបន់បឹងទន្លេសាបនេះ តម្រូវឱ្យរដ្ឋាភិបាលពិនិត្យ និងពិចារណា ដោយផ្អែកលើស្ថានភាពជាក់ស្ដែងនៃភូមិសាស្ត្រនីមួយៗ ក្នុងការកាត់ឆ្វៀលចេញពីតំបន់បឹងទន្លេសាប សម្រាប់ទីតាំងមានប្រជាជនរស់នៅ ដែលបានបង្កើតជាភូមិ ឃុំ ស្រុក មានទីវត្តអារ៉ាម ដែលបានកើតមានជាយូរណាស់មកហើយ។

សម្តេចតេជោ ហ៊ុន​ សែន ថ្លែងថា៖ «បញ្ហានេះត្រូវតែគិតឱ្យបានច្បាស់ ហើយដែលយើងមិនត្រូវងាប់ក្រឡានោះទេ ទោះបីវានៅក្នុងតំបន់៣ ឬនៅក្នុងតំបន់២ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា តំបន់នេះ គឺជាតំបន់ដែលកើតមានមុនពេលដែលយើងកំណត់ក្របខណ្ឌ តំបន់១ តំបន់២ តំបន៣ ទៅទៀត»។

តំបន់បឹងទន្លេសាប បែងចែកជាបី គឺតំបន់ទី១ ជាតំបន់នៃការរស់នៅរបស់ប្រជាជន ដែលអាចចុះបញ្ជីដីធ្លី និងផ្ដល់កម្មសិទ្ធិកាន់កាប់ដល់ប្រជាពលរដ្ឋ។ ឯតំបន់ទីពីរ គឺទុកសម្រាប់ប្រជាពលរដ្ឋចូលទៅអាស្រ័យផល និងតំបន់ទីបី គឺជាតំបន់ព្រៃលិចទឹក ដែលត្រូវតែការពារ និងអភិរក្សដាច់ខាត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]